- 2020-06-15 06:40:15
- ព័ត៌មាន
ប្រទេសនៅអាស៊ី១ ចាប់ផ្ដើមបើកទីក្រុងឡើងវិញ ក្រោយបិទជាង៣ខែដោយសារកូវីដ១៩
- 2020-06-15 06:40:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសនៅអាស៊ី១ ចាប់ផ្ដើមបើកទីក្រុងឡើងវិញ ក្រោយបិទជាង៣ខែដោយសារកូវីដ១៩
ចន្លោះមិនឃើញ
បន្ទាប់ពីរយៈពេល ៣ ខែហាមឃាត់សកម្មភាពខាងក្រៅ និងការធ្វើលំហាត់ប្រាណ រដ្ឋធានីចាការតារបស់ឥណ្ឌូនេស៊ី បានបន្ធូរបន្ថយការរឹតបន្តឹងដែលទាក់ទងនឹងការការពារកូវីដ១៩ ដើម្បីចាប់ផ្តើមស្ដារឡើងវិញនូវសេដ្ឋកិច្ច និងសកម្មភាពប្រជាជន។
កូវីដ១៩ ត្រូវបានរកឃើញដំបូងបង្អស់លើជនជាតិឥណ្ឌូណេស៊ីចំនួន ២នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនម្នាក់ កាលពីថ្ងៃចន្ទទី ២ខែមីនាកន្លងទៅ។ មកទល់ពេលនេះ ឥណ្ឌូណេស៊ីមានអ្នកឆ្លងកូវីដ១៩សរុប ៣៨ ២៧៧នាក់ ដោយក្នុងនោះមានអ្នកស្លាប់សរុប ២ ១៣៤នាក់នៅទូទាំងប្រទេស។ ក្រៅពីនេះ អ្នកជំងឺសរុប ១៤ ៥៣១នាក់ ត្រូវបានព្យាបាលជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕