- 2020-06-16 03:41:41
- ព័ត៌មាន
កូរ៉េខាងជើងប្រាប់អាមេរិកឲ្យ "បិទមាត់" ខណៈឧបទ្វីបកូរ៉េកំពុងតានតឹង
- 2020-06-16 03:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងប្រាប់អាមេរិកឲ្យ "បិទមាត់" ខណៈឧបទ្វីបកូរ៉េកំពុងតានតឹង
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងជើងបានព្រមានដល់សហរដ្ឋអាមេរិកឲ្យបិទមាត់ និងកុំជ្រៀតជ្រែកទំនាក់ទំនងទ្វេភាគីរវាងកូរ៉េទាំងពីរ បើទោះជាស្ថានការណ៍កំពុងតានតឹងក៏ដោយ។
ការលើកឡើងដូច្នេះស្របពេលរដ្ឋាភិបាលក្រុងព្យុងយ៉ាង គ្រោងផ្ដាច់បណ្ដាញសន្ទនាបន្ទាន់ផ្លូវការរវាងប្រទេសទាំងពីរ និងពង្រាយទ័ពតាមព្រំដែនឡើងវិញ។ កូរ៉េខាងជើងថែមទាំងបានព្រមានទៀតថា បើសិនអាមេរិកនៅតែផ្គើនជ្រៀតជ្រែកបញ្ហាឧបទ្វីបកូរ៉េ នោះខ្លួននឹងរំខានដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ក្រុងវ៉ាស៊ីនតោននៅក្នុងឆ្នាំនេះ។
កូរ៉េខាងជើងបានផ្លាស់ប្ដូរឥរិយាបថក្រោយកិច្ចចរចានុយក្លេអ៊ែររវាងលោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុនបានជាប់គាំងតាំងពីឆ្នាំមុនមក។ នាពេលកន្លងទៅមេដឹកនាំកូរ៉េកុំមុយនិសក៏បានអះអាងដែរថា ប្រទេសរបស់ខ្លួននឹងសាកល្បងអាវុធប្រភេទថ្មីអាចបាញ់បានឆ្ងាយជាងមុន ដែលទំនងជាការគំរាមកំហែងដល់សន្តិសុខរបស់អាមេរិក៕