• 2020-06-16 07:26:46
  • ព័ត៌មាន

ក្ដៅៗ! កូរ៉េខាងជើង បាញ់កម្ទេចការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង

  • 2020-06-16 07:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុងសេអ៊ូល បានអះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថាការិយាល័យទំនាក់ទំនងអន្តរកូរ៉េ​មួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់ព្រំដែន​នៃ​ទីក្រុង Kaesong ត្រូវ​កូរ៉េខាងជើង​បាញ់​កម្ទេច​ហើយ។

យោងតាម​ក្រសួង​​​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា កងទ័ព​របស់​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​កម្ទេច​ការិយាល័យ​ទំនាក់ទំនង​នៅវេលាម៉ោង ១៤:៤៩នាទីរសៀលនេះ (ម៉ោងក្នុងតំបន់)។ ករិយាល័យ​ទំនាក់ទំនងខាងលើ ត្រូវ​សម្ពោធ​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​កាល​ពី​ឆ្នាំ ២០១៨​កន្លង​ទៅ។ សំឡេង​ផ្ទុះ និង​ផ្សែង​ខ្មៅ ត្រូវ​បាន​គេ​ឮ និង​មើល​ឃើញ​ពី​កន្លែង​កើត​ហេតុ។ យ៉ាង​ណា​មិញ នៅ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ពី​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​មនុស្ស ឬ​ទំហំ​នៃ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ការ​បាញ់​កម្ទេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េជាមួយកូរ៉េខាងត្បូងរួមទាំងបណ្តាញទូរស័ព្ទបន្ទាន់រវាងមេដឹកនាំប្រទេសទាំងពីរ​ទៀត​ផង​កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ RT ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់