• 2020-06-19 04:18:00
  • ព័ត៌មាន

មួយថ្ងៃស្លាប់ ១២៣៨នាក់! ប្រេស៊ីលនៅតែជាចំនុចក្ដៅមានអ្នកឆ្លងថ្មីជាង ២ម៉ឺនករណី

  • 2020-06-19 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសប្រេស៊ីលបានរក​ឃើញការស្លាប់ប្រចាំថ្ងៃជាង ១ ០០០ នាក់​ដោយ​សារ​ជំងឺ​កូវីដ១៩​ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ។

ក្រសួងបាននិយាយថា ប្រទេសនេះបានរាយការណ៍ថាមានអ្នកស្លាប់ ១ ២៣៨ នាក់បន្ថែមទៀត និងករណីថ្មីចំនួន ២២ ៧៦៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ចំនួន​នេះ​នាំឱ្យ​អ្នកស្លាប់សរុប​ឡើង​ដល់ ៤៧ ៧៤៨ នាក់ និងអ្នកឆ្លងសរុបដល់ ៩៧៨ ១៤២ នាក់​នៅ​ទូទាំង​ប្រទេស ដែលមានអត្រាមរណភាព ៤,៩ ភាគរយ។រដ្ឋសៅប៉ូឡូដែលមានប្រជាជនច្រើនបំផុត រងការវាយប្រហារខ្លាំងជាងគេដោយមានការឆ្លងចំនួន ១៩២ ៦២៨ នាក់និងអ្នកស្លាប់ចំនួន ១១ ៨៤៦ នាក់។ បន្ទាប់មកគឺទីក្រុង Rio de Janeiro ដែលមានអ្នកឆ្លង ៨៧ ៣១៧ នាក់និងអ្នកស្លាប់ ៨ ៤១២ នាក់។ ​មក​ទល់​ពេល​នេះ អ្នក​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​មាន​ចំនួន ៤៨២ ១០២​នាក់​នៅ​ទូ​ទាំង​ប្រទេស៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់