- 2020-06-22 09:36:11
- ព័ត៌មាន
ព្រលានយន្តហោះអន្ដរជាតិខ្នាតធំរបស់កម្ពុជា កំពុងលេចរូបរាងបណ្ដើរៗហើយ
- 2020-06-22 09:36:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រលានយន្តហោះអន្ដរជាតិខ្នាតធំរបស់កម្ពុជា កំពុងលេចរូបរាងបណ្ដើរៗហើយ
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី។
ព្រលានយន្តហោះថ្មីនេះ មានទីតាំងស្ថិតក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះទៀត ស្ថិតក្នុងស្រុលបាទី ខេត្តតាកែវ ដែលមកដល់ពេលនេះសម្រាចបានប្រមាណជា ៣០ភាគរយហើយ។ គួរអោយដឹងដែរថា អាកាសយានដ្ឋានថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១ ៥០០លានដុល្លា ដែលក្នុងនោះទឹកប្រាក់ ១ ១០០លានដុល្លា ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លា ជារបស់ក្រុមហ៊ុន CAIC របស់ឧកញ្ញា ពុង ខៀវសែ និងដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លាអាមេរិក ដែលគ្រោងនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣។ ចំពោះអាកាសដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបាន ១៣លាននាក់ នៅឆ្នាំ២០២៣ និង ឈានរហូតដល់ ៣០០លាននាក់ នៅក្នុងឆ្នាំ២០៥០។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះបឹងជើងលោងនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។
សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ពេលនេះយើងកំពុងសាងសង់អាកាសយានដ្ឋានចំនួន៣ទីតាំង ដែលទី១)នៅខេត្តកណ្តាល ទី២)នៅខេត្តសៀមរាប និងទី៣)កងកេង ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយអាជ្ញាធរក្រុង ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីអោយការងាសាងសង់នេះមានភាពរលូន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ចំពោះអាកាសយានដ្ឋានអន្តរជាតិនៅពោធិចិនតុងគឺទុកនៅដដែរ តែអាចទៅជាព្រលានសម្រាប់យោធាកងទ័ព ទី២)ប្រើសម្រាប់ការហោះហើផ្ទៃក្នុង ទី៣)ប្រើសំរាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងទី៤)ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំផ្លូវការនានា។
ប្រភព ៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុនសែន