• 2020-06-23 00:24:40
  • ព័ត៌មាន

អង់គ្លេសមានអ្នកស្លាប់ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ខែ

  • 2020-06-23 00:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសអង់គ្លេសបានប្រកាសពីការស្លាប់ដោយ​សារ Covid-19 ចំនួន ១៥ នាក់បន្ថែមទៀតក្នុងចំនួនអ្នកស្លាប់ប្រចាំថ្ងៃទាបបំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី ១០ ថ្ងៃមុនពេល​បិទ​ទីក្រុង។

ស្ថិតិក្រសួងសុខាភិបាលបង្ហាញថា ជនជាតិអង់គ្លេស​សរុបចំនួន ៤២ ៦៤៧ នាក់បានស្លាប់​នៅទូទាំង​ប្រទេស​បើ​គិត​មក​ទល់​ពេលនេះ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​មក​នៅ​ទាប​បំផុត​ត្រឹម ១៥​នាក់ ដែល​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៣​ខែ​មីនា​មក។ ជាមួយ​គ្នា​ដែរ ចំនួន​អ្នក​ឆ្លង​វីរុស​ធ្លាក់​មក​នៅ​ត្រឹម ៩៥៨​នាក់ ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ។

ជាមួយនឹង​តួលេខ​នេះ នាយករដ្ឋមន្ត្រីអង់គ្លេស​លោក Boris Johnson ត្រៀម​នឹង​ដាក់​ចេញ​នូវ​ការ​បន្ធូរ​បន្ថយ​ការ​រក្សា​គម្លាត​សង្គម​នៅ​ថ្ងៃ​ស្អែក ដើម្បី​បើក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឡើង​វិញ​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់