• 2020-06-23 01:42:59
  • ព័ត៌មាន

ព្រឹកមិញ នៅផ្សារទំនើបអ៉ីអនម៉ល១ មានការធ្វើសមយុទ្ធពន្លត់អគ្គីភ័យ

  • 2020-06-23 01:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានការ​ធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ ​ដើម្បី​ការពារ​គ្រោះ​មហន្តរាយ​នៅផ្សារទំនើបអ៉ីអនម៉ល នេះជា​សមយុទ្ធ​ដែលបង្ហាញពីការ​ប្រើឧបករណ៍ពន្លត់អគ្គីភ័យ និងវិធីជួយសង្គ្រោះជនរងគ្រោះ និងការជំលៀសមនុស្សចេញពីអគារឆេះ​ និង​មាន​ការ​ចូលរួម​ពី​ មន្ត្រី​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការនគរបាល​ រាជធានី​ភ្នំពេញ​ កម្លាំង​ពន្លត់​អគ្គិភ័យ​ ង៧០​ កម្លាំង​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ ​និង​សង្គ្រោះ​​ និង​កម្លាំង​របស់​ផ្សារ​ទំនើប​អ៉ីអន​ម៉ល​។

សូម​បញ្ជាក់​៖​ ជូន​ដល់ប្រជាពលរដ្ឋ​ ក៏ដូចជា​សាធារណជន​ទាំង​អស់​ ដែល​រស់នៅ​តំបន់​ជុំវិញ​បរិវេណ​ផ្សារទំនើប​អ៉ីអន​ម៉ល​ទី១​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ កុំ​មាន​ការ​ភ្ញាក់ផ្អើល​ នៃការ​ធ្វើ​​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២០​ នេះ​​ វេលាម៉ោង​ ០៨:០០​ ដល់​ម៉ោង​ ០៩:០០​ នាទី​ព្រឹក​ នៅ​ក្នុង​បរិវេណ​ផ្សារទំនើប​អ៉ីអន​ម៉លទី១​ ដែល​ស្ថិត​នៅ​ជាប់​និង​ស្ថានទូត​រុស្ស៊ី​ ​រាជធានី​ភ្នំពេញ​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី