- 2020-06-23 06:48:02
- ព័ត៌មាន
ទួរគីចេញច្បាប់ថ្មីផាកពិន័យធ្ងន់ធ្ងរសម្រាប់អ្នកមិនពាក់ម៉ាស់នៅតាមទីសាធារណ
- 2020-06-23 06:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទួរគីចេញច្បាប់ថ្មីផាកពិន័យធ្ងន់ធ្ងរសម្រាប់អ្នកមិនពាក់ម៉ាស់នៅតាមទីសាធារណ
ចន្លោះមិនឃើញ
ទួរគីបានចាប់ផ្តើមពិន័យរហូតដល់ ៩០០ លីរ៉ា (១៣១ ដុល្លារសហរដ្ឋអាមេរិក) ចំពោះអ្នកដែលមិនពាក់ម៉ាស់នៅតាមទីសាធារណៈដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ។
វិធានការនេះនឹងផ្ដោតទៅលើទីធ្លាខាងក្រៅក៏ដូចជាហាងនិងភោជនីយដ្ឋាននៅក្នុងខេត្តចំនួន ៨១ របស់ប្រទេសទួរគី។ រដ្ឋមន្រ្តីសុខាភិបាលទួរគីលោក Fahrettin Koca បានប្រកាសនៅថ្ងៃច័ន្ទនេះថា មានអ្នកជំងឺចំនួន ២៤ នាក់ទៀតបានស្លាប់ដោយសារវីរុសនេះដែលបាននាំឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៤ ៩៧៤ នាក់ខណៈដែលអ្នកជំងឺ ១ ២៩៣ នាក់បានធូរស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើអោយចំនួនសរុបនៃការជាសះស្បើយឡើងដល់ ១៦១ ៥៣៣ នាក់នៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះទូរគីបានបញ្ជាក់ថាមានចំនួន ១៨៨ ៨៩៧ ករណីនៃការឆ្លងវីរុសនៅក្នុងប្រទេសនេះដោយការឆ្លងថ្មីរាល់ថ្ងៃបានកើនឡើងដល់ជាង ១ ០០០ ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនាមក៕