- 2020-06-23 08:11:06
- ព័ត៌មាន
កាហ្វេយន្តហោះនៅថៃ មួយថ្ងៃៗមានមនុស្សតម្រង់ជួរទិញរាប់រយនាក់
- 2020-06-23 08:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាហ្វេយន្តហោះនៅថៃ មួយថ្ងៃៗមានមនុស្សតម្រង់ជួរទិញរាប់រយនាក់
ចន្លោះមិនឃើញ
ប្រជាជនថៃភ្លូកទឹកភ្លូកដីតម្រង់ជួរគ្នាឡើងយន្តហោះមួយគ្រឿងដែលចតចោលនៅជាយក្រុងបាងកក ស្ថិតក្នុងដែនដីខេត្តជាប់ដែនសមុទ្រឈ្មោះ ធនបុរី។
ការតម្រង់ជួរនេះមិនមែន ឡើងជិះយន្តហោះនោះទេ គឺតម្រង់ជួរដើម្បីទិញកាហ្វេនៅលើយន្តហោះ ដែលមានឈ្មោះថា Coffee War។ ហាង Coffee War កំពុងល្បីខ្លាំងនៅក្នុងប្រទេសថៃព្រោះគំនិតច្នៃប្រឌិតខ្ពស់របស់ខ្លួន ដោយពួកគេយកយន្តហោះមួយគ្រឿងដែលលែងប្រើប្រាស់មកធ្វើជាហាងកាហ្វេ។
អ្នកចង់ផឹក Coffee War ត្រូវចំណាយពេលជិះប្រហែល១ម៉ោងពីកណ្ដាលក្រុងបាងកកតាមរថយន្ត ឬក៏ម៉ូតូ។ បើទោះជាវាស្ថិតនៅឆ្ងាយក្រុងបន្តិចមែនប៉ុន្តែមួយថ្ងៃៗមានមនុស្សជាច្រើនរយនាក់តម្រង់ជួរទិញ ដោយសារចង់ថតរូបលេង និងផ្លាស់ប្ដូរបរិយាកាសថ្មី៕