• 2020-06-30 00:46:43
  • ព័ត៌មាន

ស្ដេច​ដូង​ប្រេង​ ឥណ្ឌូ​ណេស៊ី និង​ម៉ាឡេស៊ី​ បាត់​បង់​ព្រៃឈើ​តិច​ជាង​មុន​ កាល​ពី​ឆ្នាំ​២០១៩​

  • 2020-06-30 00:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​មាន​ការ​ថយ​ចុះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ កាល​ពី​ឆ្នាំ​២០១៩​ តាម​ការ​អង្កេត​របស់​ផ្កាយរណប​​សហរដ្ឋ​អាមេរិក។​

ការ​បាត់បង់​ព្រៃ​ឈើ​ក្នុង​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ ប៉ុន្តែ​បើ​ផ្ដោត​ទៅ​លើ ព្រៃ​ត្រូពិក​សំខាន់ៗ​ ដែល​ជា​ទូទៅ​មាន​សារធាតុ​កាបូន​និង​ជីវចម្រុះ​ច្រើន​បំផុត​​គឺ​មាន​ការ​កាប់​បំផ្លាញ​​បាន​ថយ​ចុះ។​ ការ​បាត់បង់​ព្រៃឈើ​ទាំង​នេះ​ ធ្វើ​អោយ​ខូចខាត​ជា​ពិសេស​ដល់​បរិស្ថាន​។

ទិន្នន័យ​​ត្រូវ​បាន​ចេញផ្សាយ​ដោយ​គម្រោង​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក Global Forest Watch ដែល​ជា​គម្រោង​មួយ​របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក World Resoruces Institute ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រទេស​ប្រេស៊ីល​បាន​បាត់បង់​ព្រៃឈើ​សំខាន់​របស់​ខ្លួន​ខ្លាំង​បំផុត​​ក្នុង​ពិភពលោក​នៅ​ឆ្នាំ ​២០១៩ អស់​ចំនួន​ប្រមាណ ១,៣៦១,០០០ ហិកតា៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់