• 2020-06-30 02:09:52
  • ព័ត៌មាន

ត្រឹម១ថ្ងៃ លំនៅឋាន៣៥ខ្នង ត្រូវរងការខូចខាត ដោយសារតែ ខ្យល់កន្ត្រាក់

  • 2020-06-30 02:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

នៅឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត លំនៅឋានប្រជាពលរដ្ឋប្រមាណ៣៥ខ្នង ត្រូវរងការខូចខាតដោយសារតែខ្យល់កន្ត្រាក់ ត្រឹមរយៈពេល១ថ្ងៃ។

កាលពីថ្ងៃទី ២៩ មិថុនានេះ លំនៅឋានដែលរងការខូចខាតនោះរួមមាន ២៥ខ្នងផ្ទះប៉ើងដំបូលផ្ទះ និងរលំទាំងស្រុង ០៥ខ្នង សរុបគឺ ៣០ខ្នងផ្ទះ។ នេះបើតាមការអោយដឹងតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម។

ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត

គួរជម្រាបអោយដឹងដែរថា ដោយសារតែកម្ពុជា រងសម្ពាធនៃខ្យល់ម៉ូសុងនិរតីដែលបក់បោកខ្លាំងមកលើតំបន់មួយចំនួនដែលក្នុងនោះគឺតំបន់មាត់សមុទ្រតែម្តង ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ។ ដូច្នេះសូមបងប្អូនបង្កើការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ប្រភព ៖ ក្រសួងធនធានទឹកនិងឧតុនិយម

អត្ថបទ ៖ Art

មតិយោបល់