• 2020-06-30 10:27:40
  • ព័ត៌មាន

ពិតជាគំរូល្អមែន! បើយករបស់របរឡើងទៅលើភ្នំបានហើយ សូមកុំភ្លេចយកសំរាមចុះមកក្រោមវិញផង​

  • 2020-06-30 10:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំខ្នងផ្សារគឺជាតំបន់​ទេស​ចរណ៍ធម្មជាតិ​បែបផ្សងព្រេងលាក់​ខ្លួន​នៅ​ជួរភ្នំក្រវាញ​កណ្ដាល កំពុងល្បីខ្លាំងផ្នែកខាង​ទេសភាពស្រស់ស្អាតគ្មាន​ពីរនៅ​ស្រុក​ខ្មែរ។បើយើងគិតពីរយះពេលដែលភ្នំខ្នងផ្សារល្បីរហូតមកទល់ពេលនេះ ឃើញថា មានអ្នកទេសចរណ៏ពីទីជិត ទីឆ្ងាយ បានបបួលគ្នាជាក្រុម​ដើម្បីឡើងភ្នំមើលទេសភាព ក៏ដូចជាថតរូបទុកជាអនុស្សាវរិយ និងជាតឹកតាងមួយថា គេបានធ្លាប់ទៅលេងទីនោះ។

ពេលបានឡើងទៅដល់ទីនោះ ក្រុមផ្សេងៗតែងតែសម្រាកបោះតង់ ទៅតាមដំណាក់ៗនៃផ្លូវនីមួយៗ ដើម្បីយកកម្លាំងបន្តតំណើរទៅមុខទៀត ។តែអ្វីដែលសំគាល់ឃើញ អ្នកដែលបានឡើងទៅលើភ្នំនោះហើយម្នាក់ៗប្រាកដជាអស់កម្លាំង សឹងថា មិនចង់ស្ពាយអ្វីចុះមកក្រោមវិញឡើយ ។ ហេតុដូចនេះទើបឃើញមានសំរាមរាយប៉ាយនៅតាមកន្លែងនីមួយៗ ផ្លូវ និងកន្លែងទេសភាពផ្សេងៗទៀត មានជាហូរហែរ ។ដែលនេះជាហេតុធ្វើអោយតំបន់​ទេស​ចរណ៍ធម្មជាតិ​បែបផ្សងព្រេងមួយនេះ បាត់សម្រស់ និងសោភណ្ឌភាព។ ហើយបើសម្រាប់អ្នកដែលចង់ទៅលេងថ្មីៗផ្សេងទៀត ក៏មិនហានទៅលេង ។

បើយោងតាមគណនីយហ្វេសប៊ុករបស់ប្អូនស្រីមានឈ្មោះថា Satya Hunter បានសរសេររៀបរាប់ថា បោះតង់ហើយស្អាតគ្មានសំរាមនៅលើភ្នំ ក្រុមខ្ញុំស្ពាយមកដល់កំពូលភ្នំញាំរួចរាល់ក្រុមខ្ញុំស្ពាយសំរាមយកចុះវិញ មិនធ្ងន់ទេព្រោះយើងបានញាំសាច់អស់ហើយ បងប្រុសអ្នកភូមិក៏ជួយស្ពាយចុះដែរ ស្លៀកខោហោប៉ៅច្រើនមិនខុសបំណងទេដាក់សំបកកញ្ចប់មីនិងនំបានច្រើន ជួយគ្នាបន្តិចម្នាក់ដើម្បី បរិស្ថានស្អាត ។

ប្រភព៖ ហ្វេសប៊ុក Satya Hunter

មតិយោបល់