• 2020-07-02 00:44:49
  • ព័ត៌មាន

កូរ៉េ​ខាង​ត្បូង​ជំរុញ​ឲ្យ​ Trump និង​ Kim Jong Un ជួប​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​ម្ដង​ទៀត​

  • 2020-07-02 00:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Moon Jae In ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​បង្ហាញ​គោល​ជំហរ​ចង់​ឃើញ​ជំនួប​ស្វែង​រក​ដំណោះ​ស្រាយ​សារ​ជា​ថ្មី​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ជើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​

កូរ៉េ​ខាង​ត្បូង​បាន​លើក​សំណើ​នេះ​ទៅ​កាន់​សេតវិមាន​​កាល​ពី​ម្សិលមិញ​ ហើយ​ភាគី​អាមេរិក​ក៏​បញ្ជាក់​ដែរ​ថា​ខ្លួន​មិន​ដែល​ទាត់ចោល​ដំណោះស្រាយ​ដោយ​ការ​ចរចា​ជាមួយ​កុម្មុយនិស្ត​​ម្ដង​ណា​ឡើយ​ តែ​ថា​បើ​ចង់​ឲ្យ​មាន​ការ​ជួប​គ្នា​ឆាប់​ៗ​រវាង​លោក​ Donald Trump និង​​លោក Kim Jong Un ទំនង​ជា​មិន​អាច​បាន​ទេ​ព្រោះ​តែ​បញ្ហា​កូវីដ​១៩។​

លោក Steve Biegun អនុ​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក បាន​បញ្ជាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បើក​ចំហ​​ការ​ពិភាក្សា​ជាមួយ​​ក្រុង​ព្យុងយ៉ាង ហើយ​គោល​បំណង​របស់​​អាមេរិក​​នៅតែ​ដដែល​​គឺ ការ​លុប​បំបាត់​ទាំងស្រុង​​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​៕

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់