• 2020-07-02 01:41:47
  • ព័ត៌មាន

ក្រសួងមហាផ្ទៃប្រកាសផ្ទេរសមត្ថកិច្ច ការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ

  • 2020-07-02 01:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសថ្ងៃទី០១ ខែកក្កដា បានប្រកាសផ្ទេរសមត្ថកិច្ច ការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីសម្រួលសេវាឲ្យកាន់តែដល់មូលដ្ឋាន។

នៅក្នុងប្រការ១ បានប្រកាសថា ការសម្រេចនេះមានគោលដៅកំណត់អំពីការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់សនៅ និងបញ្ជីគ្រួសារជូនប្រជាជន ដែលមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ២ បានចែងចា ត្រូវបានផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្ដិ៍នគរបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្ដល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្ដូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។

ប្រការ៣ ត្រូវបានផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យសម្រេចផ្ដល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែតម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានកតិយុត្តកំណត់។

ប្រការ៤៖ បែបទនិងនីតិវិធី នៃការចុះបញ្ជីសៀវភៅស្នាក់នៅ ចុះបញ្ជីសៀវភៅគ្រួសារ ការលុប ឬបំពេញបន្ថែមសមាជិក ការកែតម្រូវទិន្នន័យ ក្នុងបញ្ជីសៀវភៅស្នាក់នៅ ក្នុងបញ្ជីសៀវភៅគ្រួសារ ការផ្ដល់ទុតិយតា ការផ្លាស់ប្ដូរទីលំនៅ និងងការចុះបញ្ជីស្នាក់នៅបណ្ដោះអាសន្ន ត្រូវកំណត់ ដោយសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ប្រការ៥ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដែលបានផ្ដល់ជូនកន្លងមកមានតម្លៃគតិយុត្ត ក្នុងការប្រើប្រាស់រហូតដល់មានការផ្លាស់ប្ដូរថ្មី។

ប្រការ៦ បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយពីប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាត អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងនាយប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់