• 2020-07-03 01:41:39
  • ព័ត៌មាន

រដ្ឋាភិបាលជប៉ុន បន្តពន្យាពេល អ្នកដំណើរតាម យន្តហោះនិងនាវា រហូតដល់ចុងខែកក្កដា ឆ្នាំ២០២០

  • 2020-07-03 01:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជប៉ុន ក៏ជាប្រទេសមួយក្នុងចំនោមប្រទេសជាច្រើនលើសាកលលោក ដែលកំពុងជួបប្រទះនិងវិបត្តកូវីដ១៩ រួមជាមួយនឹងការញ៉ាំញីពីជំងឺដ៏កាចសាហាវមួយនេះ ដោយមានការព្រួយបារម្ភ និងជាការពារ រាជរដ្ឋាភិបាលជប៉ុន បានចាត់វិធានការចត្តាឡីស័ក និងរឹតត្បឹតចំពោះ ទិដ្ឋាការ ការចូលមកក្នុងប្រទេសជប៉ុន តាមជើងហោះហើរ និងនាវា ចំពោះគ្រប់ប្រជាជនទាំងអស់ (រួមទាំងកម្ពុជា) ដែលមកពីប្រទេសលើសាកលលោក រហូតដល់ចុងខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសមួយ របស់ស្ថានឯកអគ្គរាជទូត ប្រចាំប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ ពាក់ព័ន្ធជាមួយប្រទេសកម្ពុជា សំរាប់វិធានការ មានដូចខាងក្រោម ៖

  • ផ្អាកទិដ្ឋាការចូលប្រទេសជប៉ុន ដែលបានចេញវិត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

  • អ្នកដំណើរទាំងអស់ (រួមទាំងកម្ពុជា) ដែលបានទៅកម្ពុជាមួយរយៈ នឹងត្រូវស្នាក់នៅកន្លែងកំនត់ដោយស្ថានីយចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដោយចៀសវាងប្រើមធ្យោបាយធ្វើដំណើរសាធារណរួមមាន រថភ្លើង រថយន្តក្រុង និងតាក់ស៊ី)។

គួរបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន មិនអនុញ្ញាតអោយចូលប្រទេសជប៉ុន ចំពោះអ្នកដំណើរកម្ពុជាដែលបានឆ្លងកាត់ប្រទេស និងតំបន់ចំនួន១២៩ ដូចមានបញ្ជីជូនភ្ជាប់៕

សេចក្តីលម្អិតបន្ថែម ៖

ឈ្មោះប្រទេស និងតំបន់ទាំង១២៩

អត្ថបទ ៖ Art

មតិយោបល់