• 2020-07-06 08:19:25
  • ព័ត៌មាន

ខ្មាន់​កាំភ្លើង​បើក​ការ​បាញ់រះ​លើ​ហ្វូង​មនុស្ស​នៅ​អាមេរិក​ធ្វើ​ឲ្យ​ស្លាប់​ និង​របួស​មនុស្ស​ជា​ច្រើន​នាក់​

  • 2020-07-06 08:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រមាណ​១៧​នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​បាញ់​រះ​មួយ​នៅ​ទី​ក្រុង​ Chicago​ សហរដ្ឋ​អាមេរិក​ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​។

ការ​បាញ់​រះ​លើ​ហ្វូង​មនុស្ស​បាន​ធ្វើ​ឡើង​ស្រប​ពេល​ប្រជាពលរដ្ឋ​អាមេរិក​ភាគ​ច្រើន​ ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្លួន។​ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​អស់​មាន​២​នាក់​បាន​ស្លាប់​ ខណៈ​៧​នាក់​ផ្សេង​ទៀត​រង​របួស​ដែល​សុទ្ធ​សឹង​តែ​ជា​​​អនីតិជន​ក្រោម​អាយុ​១៨​ឆ្នាំ។​

ប៉ូលិស​​បាន​ឲ្យ​ដឹង​ថា​ខ្មាន់​កាំភ្លើង​មាន​គ្នា​សរុប​៤​នាក់​ ហើយ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ គ្មាន​នរណា​ម្នាក់​ចាប់​ខ្លួន​បាន​ឡើយ​ខណៈ​ពេល​នេះ​កម្លាំង​ប៉ូលិស​កំពុង​ពង្រាយ​ និង​ស៊ើប​អង្កេត​រក​មើល​ជន​ដៃ​ដល់៕

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី