• 2020-07-06 09:32:56
  • ព័ត៌មាន

ចិន​ប្រកាស​អាសន្ន​​ក្រោយ​ផ្ទុះ​ជំងឺ​ប៉េស្ត​​ដែល​ធ្លាប់​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ក្នុង​​ស.វ​ទី​១៤

  • 2020-07-06 09:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ចិន​ បាន​ចេញ​សេចក្ដី​ព្រមាន​ពី​ការ​រាតត្បាត​មេរោគ​ប៉េស្ត​ដ៏​កាច​សាហាវ​មួយ​ក្រោយ​មាន​អ្នក​ភូមិ​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​នេះ។​

ជំងឺ​ប៉េស្ត​ Bubonic plague ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Black Death គឺ​ជា​ជំងឺ​ដ៏​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​ Middle Age ធ្លាប់​បាន​សម្លាប់​មនុស្ស​ប្រហែល​១០០​លាន​នាក់​កាល​ពី​សតវត្ស​ទី​១៤។​ ចិន​បាន​ប្រកាស​អាសន្ន​កម្រិត​៣​ដោយ​សារ​ភ័យ​ខ្លាច​រលក​ថ្មី​នៃ​ជំងឺ​ប៉េស្ត​នេះ​ស្រប​ពេល​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩​រួច​ទៅ​ហើយ​។​

អ្នក​ជំនាញ​សុខាភិបាល​បាន​ព្រមាន​ពី​ហានិភ័យ​ដែល​ជំងឺ​ប៉េស្ត​ Bubonic plague​ អាច​ឆ្លង​ពី​មនុស្ស​ ទៅ​មនុស្ស​ទាមទារ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​នោះ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។​ គួរ​រម្លឹក​ថា​ករណី​សង្ស័យ​ក្នុង​ប្រទេស​ចិន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រទេស​ក្បែរ​ខាង​ ម៉ុងហ្គោលី​រក​ឃើញ​ករណី​ជំងឺ​នេះ​ចំនួន ២ កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ Dailymail ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី