• 2020-07-06 11:53:00
  • ព័ត៌មាន

សាលា​រាជធានី​ជូនដំណឹង​ឲ្យ​ឈប់​​ផ្សាយ​ពាណិជ្ជកម្ម​អនាធិបតេយ្យ​តាម​ដង​ផ្លូវ

  • 2020-07-06 11:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្នុង​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ដែរ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ដោយ​ឲ្យ​បញ្ឈប់​បន្ទាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​បែប​អនាធិបតេយ្យ​លើ​ផ្លូវ។

សាលា​រាជធានី​បាន​សង្កេត​ឃើញ​ថា ទោះ​ជា​មាន​ការ​ណែនាំ​ជា​ច្រើន​ដង​ក្ដី ក៏​នៅ​តែ​មាន​អង្គភាព​ ស្ថាប័ន និង​ក្រុមហ៊ុន​នានា បន្ត​ចង​ផ្ទាំង​ផ្សព្វផ្សាយ​អនាធិបតេយ្យ ការ​ចែក​ខិត្តប័ណ្ណ​តាម​ដង​ផ្លូវ និង​ការ​ដង្ហែ​ក្បួន​ផ្សេងៗ​តាម​រ៉ឺម៉ក ម៉ូតូ ព្រម​ទាំង​ការ​ចែក​ខិត្តប័ណ្ណ​ផ្សេងៗ​ជា​ដើម។

ក្នុង​គោលបំណង​លើក​កម្ពស់​សោភ័ណភាព​សាធារណៈ និង​កិត្យានុភាព​រាជធានី សាលាក្រុង​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់។

ក្រៅ​ពី​នេះ​សាលា​រាជធានី​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ក្នុង​បញ្ហា​នេះ តាម​រយៈ​ការ​អប់រំ​ ឬ​ការ​ចុះ​កិច្ចសន្យា​ក្នុង​ការ​បញ្ឈប់ ហើយ​ក្នុង​ករណី​រាង​ចាល អង្គភាព​ ឬ ក្រុមហ៊ុន​នោះ​អាច​នឹង​ប្រឈម​ក្នុង​ការ​ផ្អាក​អាជីវកម្ម ឬ អាច​បញ្ជូន​ទៅ​តុលាការ​ក្នុង​ករណី​ធ្ងន់ធ្ងរ៕

ខាង​ក្រោម​នេះ​ជា​លិខិត​ដើម​របស់​រដ្ឋបាល​រាជធានី៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី