• 2020-07-07 02:53:04
  • ព័ត៌មាន

អ៊ីស្រាអែល​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​យ៉ាង​ជោគជ័យ​ទៅ​កាន់​ទី​អវកាស​

  • 2020-07-07 02:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​មេដឹកនាំ​អ៊ីស្រាអែល​បាន​ប្រកាស​ពី​ការ​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​យ៉ាង​ជោគជ័យ​ទៅ​កាន់​ទី​អវកាស​ សម្រាប់​ប្រើ​ក្នុង​វិស័យ​ការពារ​ជាតិ។​​

ផ្កាយ​រណប​ដែល​បង្ហោះ​នោះ​មាន​ឈ្មោះ​ថា​ ផ្កាយរណប Ofek 16 ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu អះអាង​ថា នឹង​ប្រើ​ធ្វើសកម្មភាព​ប្រឆាំង​នឹង​សត្រូវ​របស់​អ៊ីស្រាអែល​ដែល​នៅ​ទី​ជិត និង​ទី​ឆ្ងាយ ទាំង​លើគោក, លើ​សមុទ្រ​លើ, មេឃ និង​លំហ​អាកាស​។​

អ៊ីស្រាអែល​​​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​បណ្ដា​រដ្ឋ​ឥស្លាម​នៅ​ជុំវិញ​ខ្លួន​ ដូច​ជា​ប៉ាលេស្ទីន​ និង​ចុង​ក្រោយ​បំផុត​គឺ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ដែល​បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា​នៅ​ពី​ក្រោយ​អគ្គីភ័យ​ដ៏​ធំ​មួយ​នៅ​ឯ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​៕ ​​

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី