/Animal(2)/DOG/5f054f76410bc_1594183500_medium.jpg)
- 2020-07-08 05:02:57
- ព័ត៌មាន
គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បង្ហាញថា ការបរិភោគសាច់ឆ្កែ ធ្វើអោយមានសុខភាពល្អ នោះឡើយ
- 2020-07-08 05:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បង្ហាញថា ការបរិភោគសាច់ឆ្កែ ធ្វើអោយមានសុខភាពល្អ នោះឡើយ
ចន្លោះមិនឃើញ
សត្វឆ្កែប្រមាណ ៣លានក្បាល ត្រូវបានសម្លាប់ ដើម្បីយកសាច់មកបរិភោគ ជារៀងរាល់ឆ្នាំ ដោយមានការពេញនិយមពីសំណាក់អ្នកដែលយល់ច្រឡំថា ការបរិភោគសាច់ឆ្កែជាប្រចាំ នឹងធ្វើអោយសុខភាពរឹងមាំ មានភាពស្វាហាប់ ជាពិសេស សាច់ឆ្កែធ្វើអោយស្ត្រីមានផ្ទៃពោះ មានសុខភាពល្អផងដែរ ដែលទាំងអស់នេះ សុទ្ធសឹងតែជាការយល់ច្រឡំខុស ដែលបង្កអោយមានសកម្មភាព និងការធ្វើជំនួញ ខុសច្បាប់ទៅលើការសម្លាប់សត្វឆ្កែ ជារៀងរាល់ថ្ងៃ។
គ្មានការសិក្សាស្រាវជ្រាវណាមួយ ដែលបញ្ចាក់ថា ការបរិភោគសាច់ឆ្កែផ្តល់នូវគុណប្រយោជន៌ ដល់សុខភាពនោះឡើយ មិនត្រឹមតែប៉ុននោះ សាច់ឆ្កែអាចបង្កអោយអ្នកឈឺយ៉ាងធ្ងន់ធ្ងរផងដែរ តូយ៉ាងដូចជា ជំនួញសាច់ឆ្កែ បានធ្វើអោយជំងឺឆ្កែឆ្កួតរាលដាលកាន់តែងាយស្រួល។
គុណវិបត្ត នៃការបរិភោគសាច់ឆ្កែ ៖
ហានិភ័យសុខភាព ចំពោះការបរិភោគសាច់ឆ្កែ ៖
សត្វឆ្កែឆ្កួត: មានអត្រាប្រកាសអាសន្ននៃសត្វឆ្កែដែលឆ្លងជំងឺឆ្កែឆ្កួតនៅក្នុងភោជនីយដ្ឋាន និងកន្លែងសត្តឃាតនិងទីផ្សារ។ សាច់ឆ្កែនិងឆ្មាបង្ករគ្រោះថ្នាក់យ៉ាងខ្លាំងដល់អ្នកដែលចាប់សម្លាប់និងស៊ីសត្វទាំងនោះ។
ជំងឺផ្សេងទៀត: សាច់ឆ្កែនិងសាច់ឆ្មាឆ្លងមេរោគធាតុបង្កជំងឺ Trichinella ប៉ារ៉ាសុីត អាចធ្វើឱ្យសុវត្ថិភាពអ្នកប្រើប្រាស់មានគ្រោះថ្នាក។ អាសន្នរោគក៏ងាយឆ្លងរាលដាលតាមរយៈដំណើរការដឹកជញ្ជូននិងការ សម្លាប់សត្វឆ្កែសម្រាប់បរិភោគ។
សារធាតុពុល: វិធីសាស្រ្តមួយក្នុងការចាប់សត្វឆ្កែគឺត្រូវដាក់នុយដោយថ្នាំពុល។ ថ្នាំពុលនៅតែមាននៅក្នុងសត្វឆ្កែហើយអាចសម្លាប់មនុស្សដែលបរិភោគសាច់ឆ្កែបាន។
បើលោកអ្នកមានសុខភាពល្អហើយសូមកុំបរិភោគសាច់ឆ្កែ
ប្រភព ៖ Animal Rescue Cambodia