- 2020-07-10 04:27:35
- ព័ត៌មាន
ទាំងចិន និងសិង្ហបុរី សុទ្ធតែកើនឡើងករណីឆ្លងថ្មីវីរុសកូវីដ១៩
- 2020-07-10 04:27:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងចិន និងសិង្ហបុរី សុទ្ធតែកើនឡើងករណីឆ្លងថ្មីវីរុសកូវីដ១៩
ចន្លោះមិនឃើញ
អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសុក្រទី ១០ ខែកក្កដានេះថា ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៤ នៅចិនដីគោកសម្រាប់ថ្ងៃទី ៩ ខែកក្កដាគឺធ្លាក់ចុះពីចំនួន ៩ ករណីនៅថ្ងៃមុននេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសុខភាពជាតិចិន បានឲ្យដឹងថាការឆ្លងថ្មីចំនួន ៤ ករណី សុទ្ធតែត្រូវបាននាំចូលពីបរទេស។ ចំណែកឯសិង្ហបុរីវិញ ក្រសួងសុខាភិបាល (MOH) បានរាយការណ៍ពីការឆ្លងមេរោគកូវីដ១៩ ចំនួន ១២៥ ថ្មីគិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ (៩ កក្កដា) ក្នុងនោះមានការឆ្លងក្នុងសហគមន៍ចំនួន ២១ករណី។ ករណីសហគមន៍ថ្មីចំនួន ២១ រួមមានជនជាតិសិង្ហបុរី ៣ នាក់ជាអ្នកស្នាក់នៅអចិន្រ្តៃយ៍, អ្នកកាន់ប័ណ្ណស្នាក់នៅ ៣ នាក់និងអ្នកកាន់ប័ណ្ណការងារ ១៤ នាក់៕