- 2020-07-10 06:37:54
- ព័ត៌មាន
មន្ត្រីចិនព្រមានពីជំងឺសួតថ្មី សាហាវជាងកូវីដ១៩ កំពុងវាយលុកនៅអាស៊ីកណ្ដាល
- 2020-07-10 06:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីចិនព្រមានពីជំងឺសួតថ្មី សាហាវជាងកូវីដ១៩ កំពុងវាយលុកនៅអាស៊ីកណ្ដាល
ចន្លោះមិនឃើញ
ការព្រមានដែលចេញដោយមន្រ្តីចិនកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ជំងឺរលាកសួតដែលគេមិនស្គាល់ថ្មីមួយដែលអាចបណ្តាលឱ្យមានអ្នកស្លាប់ច្រើនជាងវីរុសវីរុសកូវីដ១៩ទៅទៀត។
យោងតាមសេចក្ដីព្រមានរបស់មន្ត្រីចិនឲ្យដឹងថា រហូតមកទល់ពេលនេះ ជំងឺរលាកសួតថ្មីបានឆក់យកជីវិតមនុស្សជាង ១ ៧០០នាក់ហើយនៅប្រទេសកាហ្សាក់ស្ថានស្ថិតនៅតំបន់អាស៊ីកណ្ដាល។ ស្ថានទូតចិននៅកាហ្សាក់ស្ថានឲ្យដឹងថា "មន្ទីរសុខាភិបាលកាហ្សាក់ស្ថាន និងទីភ្នាក់ងារដទៃទៀតកំពុងធ្វើការស្រាវជ្រាវប្រៀបធៀបហើយមិនបានកំណត់លក្ខណៈនៃវីរុសរលាកសួតថ្មីនេះទេ។” ស្ថានទូតបានបន្ថែមថាករណីថ្មីនៃជំងឺរលាកសួតដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីពាក់កណ្តាលខែមិថុនានៅទូទាំងប្រទេស។
ការកើនឡើងនេះរហូតមកដល់ពេលនេះ ត្រូវបានគេប្រមូលផ្តុំនៅក្នុងតំបន់ Atyrau, Aktobe និង Shymkent នៃប្រទេសកាហ្សាក់ស្ថាន។ ជំងឺនេះបានសម្លាប់មនុស្សចំនួន ១ ៧៧២ នាក់ក្នុងឆ្នាំនេះដែលអ្នកខ្លះជាពលរដ្ឋចិន ហើយក្នុងនោះ ៦២៨នាក់ បានស្លាប់នៅក្នុងខែមិថុនា៕