• 2020-07-10 12:12:31
  • ព័ត៌មាន

ជូនដំណឹង! អាជ្ញាធរ ប្រកាសដកហូត និងកាត់ក្រីមែកឈើ ដែលបង្កហានិភ័យ ដល់ភ្ញៀវទេសចរ នៅតំបន់អង្គរ

  • 2020-07-10 12:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីប្រកាស ដែលចេញដោយអាជ្ញាធរអប្សរា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានអោយដឹងថា ដើម្បីលើកកំពស់សោភណ្ឌភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ប្រកាសកាត់ ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមតំបន់មួយចំនួនខាងក្រោម ៖ យោងតាមសេចក្តីប្រកាស ដែលចេញដោយអាជ្ញាធរអប្សរា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានអោយដឹងថា ដើម្បីលើកកំពស់សោភណ្ឌភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ប្រកាសកាត់ ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមតំបន់មួយចំនួនខាងក្រោម ៖

  • កាត់ដកហូត ដើមឈើងាប់ ចំនួន ០៣ដើម ដែលក្នុងនោះមាន (ដើមគគីរ១ដើម និងដើមអាកាស្យា២ដើម) ដែលស្ថិតនៅតាមផ្លូវពីប្រាសាទអង្គរវត្ត ទៅព្រលានយន្តហោះ ក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រយងសៀមរាប។

  • កាត់ដកហូត ដើមអំពិលបារាំង ចំនួន១ដើម ដែលមានហានិភ័យខ្ពស់ ស្ថិតនៅភូមិននគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

  • កាត់ដកហូតដើមឈើងាប់ចំនួន៧ដើម ស្ថិតក្នុងបរិវេណប្រាសាទបាគង

  • កាត់ដកហូតដើមឈើចំនួន២ដើម (ដើមឈើទាល និងដើមស្នាយ) ស្ថិតក្នុងប្រាសាទមេបុណ្យខាងលិច

  • កាត់ក្រី មែកឈើទាលចំនួន ៨ដើម ដើមត្នោតងាប់ចំនួន២ដើម មែកអំពិលបារាំង១ដើម ស្ថិតក្នុងភូមិត្រពាំងសេះ។

  • កាត់ដកហូតដើមឈើងាប់៤ដើមទៀត (ដើមឈើទាល១ដើម ដើមដកព ១ដើម ដើមត្រាច ១ដើម និងដើមចំបក់ ១ដើម) ដែលស្ថិតនៅ តាមផ្លូវចំនុចច្រកចូល ខាងកើតប្រាសាទអង្គរវត្ត រហូតដល់ខាងត្បូងប្រាសាទបន្ទាយស្រី។

បញ្ជាក់ដែរថា ក្រុមការងារអាជ្ញាធរអប្សរា នឹងចាប់ផ្តើមអនុវត្តការងារ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ នេះតទៅ ៕

សូមអានបន្ថែមទីនេះ ៖

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទថ្មី