• 2020-07-13 02:07:13
  • ព័ត៌មាន

ដឹងរឿងដែលល្បីថាសំណង់​ប្រាសាទ​បុរាណខ្មែរ​មានវត្តមានលើ​ទឹកដីជប៉ុន​

  • 2020-07-13 02:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាណាចក្រ​ខ្មែរ​ពី​សម័យ​ដើម​លាត​សន្ធឹង​ធំ​ធេង​ណាស់​នៅ​ជ្រោយ​ឥណ្ឌូ​ចិន​រហូត​មាន​ទឹកដី​លាត​សន្ធឹង​លើ​ប្រទេស​ឡាវ​​, ថៃ​ និង​មួយ​ផ្នែក​នៃ​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​ហើយ​មានព្រំប្រទល់ដែនគោកជាប់​ចិន, ភូមា និង​រហូត​ដល់​ម៉ាឡេស៊ី។​

បុរាណ​ដ្ឋាន​ ប្រាសាទ​ និង​វត្តអារាម​បុរាណ​ខ្មែរ​នៅសេសសល់ ពាសេពេញប្រទេសក្បែរខាងដូចជា ថៃ, ឡាវ​ និង​វៀតណាម​ សុទ្ធ​សឹង​ជា​សក្ខីកម្ម​បង្ហាញ​ពី​ឥទ្ធិពល​អាណាចក្រ​ខ្មែរ​នា​សម័យ​អង្គរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​នៅ​ប្រទេស​ជប៉ុន​ឯណោះ​វិញ​ក៏​មាន​ដែរ​នូវ​ប្រាសាទ​បុរាណ​ជា​រចនាបថ​ខ្មែរ​យ៉ាង​ល្អ​ឯក​ ឈរ​យ៉ាង​រឹងមាំ​នៅ​លើ​កំពូល​ភ្នំ​ធម្មតា​ហាលវាល​ហាល​ខ្យល់​ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​ និង​ស្គាល់។​ ប្រាសាទ​នោះ​គឺ​ជា​វត្ត​ក្នុង​ប្រទេស​ជប៉ុន​ដែល​សាងសង់​ឡើង​តាម​រចនាបថ​ខ្មែរ​យក​គំរូ​តាម​ប្រាសាទ​អង្គរ​វត្ត​ដ៏​ល្បីល្បាញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​អង្គរវត្ត​ចម្លង​​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​តូច​បំផុត​មួយ​របស់​ជប៉ុន​ឈ្មោះ​ Kagawa ស្ថិត​នៅ​លើ​កោះ​ Shikoku ដែល​មាន​ទីក្រុង​ឈ្មោះ​ Takamatsu។​

អង្គរ​វត្ត​ខ្មែរ​សង់​ក្នុង​សតវត្ស​ទី​១២​ តែ​ប្រាសាទ​ចម្លង​នៅ​ជប៉ុន​នេះ​សង់​ឡើង​ក្នុង​សតវត្ស​ទី​២០​​ អំឡុង​ឆ្នាំ១៩៩១​ ហើយ​មាន​កំពូល​តែ​មួយ​ប៉ុណ្ណោះ​​ចំ​កណ្ដាល​​អម​ដោយ​កំពែង​ព័ទ្ធ​ជុំវិញ​ពោល​គឺ​មិន​​ចម្លង​តា​ម​ម​ហា​ប្រាសាទ​អង្គរ​ទាំង​ស្រុង​នោះ​ទេ។ ការចម្លងតែមួយផ្នែក​នេះ​បានធ្វើ​ឲ្យ​ប្រាសាទនោះមានរូបរាងស្រដៀងទៅនឹងប្រាសាទបន្ទាយសំរ៉ែ ឬភ្នំរូងទៅវិញ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់