• 2020-07-12 01:04:45
  • ព័ត៌មាន

ព្រឹកនេះ កម្ពុជារកឃើញ​ករណីវិជ្ជមានកូវីដ ចំនួន ១៥នាក់បន្ថែមទៀត!

  • 2020-07-12 01:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី១២ ខែកក្កដា​នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ពីការរកឃើញ​ករណី​ថ្មីនៃវីរុសកូវីដ១៩ ចំនួន ១៥នាក់បន្ថែមទៀត។ ១៥នាក់ថ្មីនេះ ជាអ្នកធ្វើដំណើរ​មកពីប្រទេស​អារ៉ាប៊ីសាអូឌីត បន្ត​ជើងហោះហើរ​ពីប្រទេស​ម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ក្រៅពី ១៥នាក់ដែលវិជ្ជមាន អ្នករួម​ដំណើរ ៧៩នាក់ទៀត ដែលអវិជ្ជមាន កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន្ត រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជើងហោះហើរនោះ មានអ្នកដំណើរ ៩៤នាក់ ក្នុងនោះ​មាន ៨០នាក់​ ជា​អ្នកដំណើរ​ដែល​មកពី​អារ៉ាប៊ីសាអូឌីត។

គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដានេះ កម្ពុជា រកឃើញករណីវិជ្ជមាន​កូវីដ១៩ សរុប​ចំនួន ១៥៦នាក់ ក្នុង​នោះ ១៣៣នាក់បានជាសះស្បើយ និង ២៣នាក់​ទៀត កំពុង​សម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យរដ្ឋ ចំនួន២ គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង​មណ្ឌលសុខភាពចាក់អង្រែ។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖

មតិយោបល់