- 2020-07-13 03:21:10
- ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បើកកិច្ចប្រជុំ ពិនិត្យ និងរៀបចំ ឯកសារ ពាក់ព័ន្ធរបាំព្រះរាជទ្រព្យ
- 2020-07-13 03:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងវប្បធម៌ បើកកិច្ចប្រជុំ ពិនិត្យ និងរៀបចំ ឯកសារ ពាក់ព័ន្ធរបាំព្រះរាជទ្រព្យ
ចន្លោះមិនឃើញ
កិច្ចប្រជុំលើកទី៤ នៃការស្រាវជ្រាវ និងចងក្រងឯកសារ ពាក់ព័ន្ធនិងរបាំព្រះរាជទ្រព្យ ឬរបាំបុរាណខ្មែរ ក្រោមការដឹកនាំរបស់ លោកជំទាវភឿងសក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមគោលបំណងនៃការរៀបចំឯកសារគោលរបស់ជាតិ ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយ បានបន្តទុកដាក់ថែរក្សា សិក្សា និងរៀនសូត្របន្ត។
នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវភឿង សក្កណា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃការស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនិងរបាំរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់ក្រុមការងារ និងក្រុមការងារឯកទេស ដែលមានដូចជា តួនាងឯកទេស តួនាយរង ឯកទេសតូយក្យ និងឯកទេសតួស្វា។
គួរបញ្ជាក់ថា របាំព្រះរាជទ្រព្យ ឬរបាំបុរាណខ្មែរ ត្រូវបានចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់យូណេស្កូ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្កត់ប៊ុល ប្រទេសតួគី៕