- 2020-07-13 07:15:09
- ព័ត៌មាន
ពលរដ្ឋទូទាំងស្រុកប្រាសាទបាគងអាចធ្វើអត្តសញ្ញាណប័ណ្ណដោយមិនគិតថ្លៃសេវា
- 2020-07-13 07:15:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋទូទាំងស្រុកប្រាសាទបាគងអាចធ្វើអត្តសញ្ញាណប័ណ្ណដោយមិនគិតថ្លៃសេវា
ចន្លោះមិនឃើញ
នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋបាលស្រុកប្រាសាទបាគងបានជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា ក្រុមការងារផ្នែកស្ថិតិ និងអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នឹងចុះទៅទទួលបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងឃុំកំពុងភ្លុក ដោយមិនគិតថ្លៃសេវា នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងភ្លុក ផ្ទាល់តែម្តង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
ផ្អែកតាមការជូនដំណឹង ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានធ្វើ និងគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណ័ សូមយកឯកសារមកជាមួយដូចជា សំបុត្រកំណើត សៀវភៅស្នាក់នៅ ដើម្បីងាយស្រួលក្នុងការបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មីនេះ អោយបានគ្រប់ៗគ្នា ។
ដោយឡែកសម្រាប់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលមានសមាជិក ជាជនពិការ ចាស់ជរា ដែលមិនទាន់បានបំពេញបែបបទ ធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មីឬមិនទាន់មានអត្តសញ្ញាណបណ្ណ័ប្រើប្រាស់ អាចឆាតចូលផេក ឬខលមកលេខទូរសព្ទ័នៅខាងក្រោមក៏បាន ដើម្បីចាត់ចែងរៀបចំក្រុមការងារ ទៅទទួលបំពេញបែបបទ ដល់លំនៅដ្ឋាន។
សម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង ដែលមានអត្តសញ្ញាណប័ណ្ណគំរូចាស់ និង អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ សូមអញ្ជើញ មកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែ គំរូថ្មី អោយបានទាំងអស់គ្នា ព័ត៌មានអំពីទីតាំង ទទួលបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងឯកសារដែលត្រូវភ្ជាប់មកជាមួយ សូមទាក់ទងសាកសួរពត៍មាន តាមរយៈលេខទូរសព្ទ័ ០៨៨ ៨៤២ ៤២២៦៕