• 2020-07-13 07:30:25
  • ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បើកបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ” (ជំនាន់ទី៤)

  • 2020-07-13 07:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ” (ជំនាន់ទី៤) ។នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវចំណេះដឹងអំពីបរិការណ៍ទូទៅ គោលនយោបាយ ភាពខ្លាំង បញ្ហាប្រឈមរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងប្រសិទ្ធភាពការងារនៃរដ្ឋបាលសាធារណៈ ការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្តល់សេវាសាធារណៈ និងការកសាងរដ្ឋបាលទំនើប។

ឯកឧត្តមបានបន្តថា ក្នុងជំហានដំបូងនៃជីវិតជាមន្រ្តីរាជការ ត្រូវខិតខំពង្រឹងនូវសមត្ថភាព ដើម្បីមានឱកាសការងារ និងតួនាទីទៅមុខទៀត ជាពិសេសកំណត់អោយច្បាស់នូវគោលដៅជីវិតដែលត្រូវដើរ ប្រកាន់ខ្ជាប់នូវ តម្លៃមនុស្ស គុណធម៌ សីលធម៌ ភាពស្មោះត្រង់ចំពោះខ្លួនឯង សង្គម និងគ្រួសារ ។

ឯកឧត្តម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមាន គោលបំណងកសាង និងពង្រឹងសមត្ថភាពមន្ត្រី រាជការក្របខណ្ឌថ្មីឱ្យមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ចំណេះធ្វើលើវិស័យបរិស្ថាន ដើម្បី ជម្រុញការអនុវត្តគោលបំណង គោលនយោបាយ និងផែនការ យុទ្ធសាស្ត្ររបស់ក្រសួងឱ្យសម្រេចបាន ជោគជ័យ តាមការគ្រោងទុក។

បណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ” (ជំនាន់ទី៤) នេះមានរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ជូនមន្ត្រីរាជការ មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៩ និង ២០២០ សរុប ៧២រូប ក្នុងនោះ មន្ត្រីរាជការនៅទីស្តីការក្រសួងចំនួន ៤៦រូប និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ចំពោះចំណេះដឹងនិងឯកទេស នឹងផ្តល់ជូនក្នុងវគ្គបណ្តុះបណ្តាល មានជាអាទិ៍៖

  • រចនាសម្ព័ន្ធនិងការរៀបចំប្រព្រឹត្តទៅរបស់ក្រសួង និងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន រចនាសម្ព័ន្ធនិងការរៀបចំប្រព្រឹត្តទៅរបស់មន្ទីរបរិស្ថានរាជធានីខេត្ត

  • គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន

  • ការរៀបចំផែនការថវិកា នីតិវិធីអនុវត្តថវិកាកម្មវិធី នីតិវិធីលទ្ធកម្ម នីតិវិធីធ្វើសារពើភ័ណ្ឌ និង គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

  • យុទ្ធសាស្ត្រគាំពារបរិស្ថាន ការគ្រប់គ្រងគុណភាពខ្យល់និងសំឡេង ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ - -

  • ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍដោយចីរភាព ការគ្រប់គ្រងជីវសុវត្ថិភាព ការគ្រប់គ្រងជីវៈចម្រុះ

  • ការងារអប់រំបរិស្ថាន ការងារសេវា កម្មព័ត៌មានភូមិសាស្ត្រ ការគ្រប់គ្រងព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន - -

  • ការគ្រប់គ្រងបេតិកភណ្ឌក្នុងតំបន់ ការពារធម្មជាតិ ការគ្រប់គ្រងនិងអភិរក្សជនជាតិដើមភាគតិចក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ

  • ការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ការអភិរក្សតំបន់ការពារធម្មជាតិ ការអភិរក្សតំបន់ដីសើមទឹកសាប ការអភិរក្សសមុទ្រនិងតំបន់ឆ្នេរ

  • ដំណើរការនីតិវិធីធ្វើសវនកម្មផ្ទៃក្នុង នីតិវិធីអធិការកិច្ច និងដោះស្រាយបណ្ដឹង តវ៉ានិងបរិហា

  • ការងារវិមជ្ឈការ និងវិសហមជ្ឈការ

  • ការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន និង

  • ការយល់ដឹងអំពីមនុស្ស នយោបាយ ច្បាប់ និងសីលធម៌ ការដឹកនាំ ក្នុងជម្លោះនយោបាយ ប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្ន និងវិធីសាស្ត្រឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់