• 2020-07-13 07:49:34
  • ព័ត៌មាន

ការ​រាលដាល​នៃ​​កូវីដ​ ធ្វើ​ឲ្យ​ប្រទេស​ស្រី​លង្កា​បង្ខំ​ចិត្ត​លុប​​ការ​ឃោសនា​បោះ​ឆ្នោត​

  • 2020-07-13 07:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ស្រី​លង្កា​បាន​សម្រេច​លុប​ចោល​ការ​ប្រមូល​ផ្ដុំ​ឃោសនា​បោះឆ្នោត​សភា​របស់​ខ្លួន​ដូច​ការ​គ្រោង​ទុក​ដោយ​សារ​ភ័យ​ខ្លាច​រលក​ទី​២​នៃ​កូវីដ​១៩។​

លោកប្រធានាធិបតីស្រីលង្កា Rajapaksa

រដ្ឋ​មក​ពី​ទ្វីប​អាស៊ី​មួយ​នេះ​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​បង្ការ​ការ​ឆ្លង​កូវីដ​១៩​បន្ថែម​ទៀត​ដូចជា​ ពន្យារ​ពេល​បើក​ប្រលាន​យន្ត​ហោះ ពន្យារ​ពេល​ឲ្យ​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​នៅ​ក្រៅ​ប្រទេស​ធ្វើ​មាតុភូមិ​និវត្តន៍​ ប៉ុន្តែ​គ្រោង​នឹង​បោះ​ឆ្នោត​នៅ​ខែ​សីហា​ដដែល​ក្រោយ​ស្រីលង្កា​បាន​ពន្យារ​ពេល​បោះ​ឆ្នោត​សភា​២​លើក​មក​ហើយ។​

​ស្រី​លង្កា​​គ្រោង​បោះ​ឆ្នោត​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ តែ​បាន​ពន្យារ​ពេល​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២០​ ខែ​មិថុនា​។​ យ៉ាង​ណា​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា​ ប្រទេស​កាន់​ព្រះ​ពុទ្ធសាសនា​មួយ​នេះ​ទំនង​ជា​មិន​ពន្យារ​ពេល​ម្ដង​ទៀត​នោះ​ទេ។​ មក​ទល់​នឹង​ពេល​នេះ​ស្រីលង្កា​មាន​អ្នក​ឆ្លង​កូវីដ​ ២,៦​ពាន់​នាក់​ និង​ស្លាប់​១១​នាក់៕ ​

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់