- 2020-07-13 23:01:00
- ព័ត៌មាន
រដ្ឋាភិបាលកូរ៉េ ជះលុយប្រើដ្រូន៣០០គ្រឿងបង្ហោះជាសារឲ្យពលរដ្ឋខ្លួនពាក់ម៉ាស និងលាងដៃ
- 2020-07-13 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលកូរ៉េ ជះលុយប្រើដ្រូន៣០០គ្រឿងបង្ហោះជាសារឲ្យពលរដ្ឋខ្លួនពាក់ម៉ាស និងលាងដៃ
ចន្លោះមិនឃើញ
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានប្រើដ្រូន៣០០គ្រឿងសម្ដែងបំភ្លឺមេឃពេលរាត្រីដើម្បីផ្ញើសារឲ្យពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។
ការសម្ដែងធ្វើឡើងរយៈពេលជាង១០នាទីលាតសន្ធឹងលើលំហ នៃលើដងទន្លេហាន ស្ថិតក្នុងរដ្ឋធានីសេអ៊ូលផ្ទាល់តែម្ដង ធ្វើឲ្យមហាជនចោមរោមមើលមិនដាក់ភ្នែក។ ពន្លឺរបស់ដ្រូនបានបង្កើតទៅជារូបភាពប្លែកៗពាក់ព័ន្ធនឹងការបង្ការកូវីដ១៩ ដូចជាការលាងដៃ, ការពាក់ម៉ាស, រូបភាពគ្រូពេទ្យជួរមុខ និងការថ្លែងអំណរគុណជាដើម។
គិតត្រឹមសប្ដាហ៍នេះប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងកូវីដ១៩សរុប ១៣៤៧៩នាក់ កើនឡើង៦២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន១២២០៤នាក់ ខណៈអ្នកស្លាប់មានចំនួន២៨៩នាក់៕