• 2020-07-15 02:31:09
  • ព័ត៌មាន

អាមេរិក​ថា​ចិន​បំពាន​ច្បាប់​អន្តរជាតិ​ទាំង​ស្រុង​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​

  • 2020-07-15 02:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក​បាន​ប្រកាន់​គោល​ជំហរ​មិន​គាំទ្រ​លើ​​សកម្មភាព​ទាមទារ​របស់​ចិន​លើ​ទំហំ​សមុទ្រ​ដ៏​ធំ​លើសលប់​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា"​ការ​បំពាន​ច្បាប់"។​

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ចិន​បាន​​ជាមួយ​ប្រទេស​​ជា​រដ្ឋ​អាស៊ាន​មាន​ដូចជា​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី ​​ហ្វីលីពីន និង​កោះ​តៃវ៉ាន់​​ដើម្បី​ទាមទារ​កាន់កាប់​ដែន​ទឹក​មួយ​ផ្នែក​ធំ​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ។

ជម្លោះ​ទាមទារ​សិទ្ធ​លើ​ដែន​សមុទ្រ​ និង​ប្រជុំ​កោះ​របស់​ចិន​បាន​​ផ្អែក​លើ​​កំណត់ត្រា​ផ្ទៃ​សមុទ្រ​តាំងពី​សម័យ​បុរាណ​ ខុស​ពី​ប្រទេស​ដទៃ​ដែល​គេ​ទាមទារ​ផ្អែក​លើ​លក្ខណៈ​ភូមិសាស្ត្រ។​ ហេតុផល​ទាំង​នេះ​ហើយ​ទើប​អាមេរិក​ចោទ​ចិន​ថា​ បាន​បំពាន​ច្បាប់​ ដើម្បី​កាន់កាប់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ភូមិសាស្ត្រ​សំបូរ​ត្រី​ និង​ធនធាន​រ៉ែ​ប្រេង​ដ៏​មាន​តម្លៃ​៕​

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់