
- 2020-07-15 02:36:00
- ព័ត៌មាន
អ្នកដើរកម្សាន្តនានា កុំភ្លេចរក្សាអនាម័យផង កុំចោលសំរាមពាសវាលពាសកាល
- 2020-07-15 02:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដើរកម្សាន្តនានា កុំភ្លេចរក្សាអនាម័យផង កុំចោលសំរាមពាសវាលពាសកាល
ចន្លោះមិនឃើញ
“ដើម្បីសោភ័ណភាពផ្លូវថ្នល់សាធារណៈ និងបរិស្ថានល្អ សូមដាក់កាកសំណល់ក្នុងធុងសំរាម ឬទីតាំងណាមួយ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមូលដ្ឋាន”។ នេះជាឃ្លាមួយដែលបានសរសេររៀបនៅផេក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងបានដកស្រង់សម្ដីជនបរទេស តាមរយៈវីដេអូមួយឲ្យដឹងថា នាពេលកន្លងទៅនេះ មានជនបរទេសមួយរូប ដែលអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់ បានធ្វើការលើកសរសើរអំពីសម្រស់ស្រស់ស្អាតនៃផ្លូវបុប្ផាលាក់ខ្លួន (ផ្លូវជាតិលេខ៥៥)។ ជាមួយគ្នាផងដែរ គាត់ក៏បានលើកឡើងអំពីបញ្ហាសំរាម ដែលបានចោលនៅតាមដងផ្លូវជាតិមួយនេះ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវ និងបរិស្ថាន។
សូមជម្រាបជូនថា ករណីសំរាមដូចមានបង្ហាញក្នុងវីដេអូរបស់ជនបរទេសនេះ អាជ្ញាធរមូលដ្ឋាន បានធ្វើការចុះប្រមូល និងសម្អាតរួចរាល់ហេីយ និងបានត្រៀមរៀបចំធុងសំរាមដាក់នៅទីតាំងសំខាន់ៗមួយចំនួន ដើម្បីសម្រួលអ្នកចុះកម្សាន្តនៅតាមដងផ្លូវមួយនេះ។
សំណូមពរ៖ បើទោះបីជាមានធុងសំរាមក្តី ឬគ្មានក្តី សូមអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈទាំងអស់ មេត្តាកុំចោលសំរាមតាមដងផ្លូវសាធារណៈ។ សូមដាក់កាកសំណល់ ក្នុងធុងសំរាម ឬទីតាំងណាមួយដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមថែរក្សាសោភ័ណភាពផ្លូវថ្នល់ និងបរិស្ថាន របស់កម្ពុជាដែលមាន ធនធានធម្មជាតិ សំបូរបែប និងទេសភាពស្រស់បំព្រងទាំងអស់គ្នា។