• 2020-07-15 06:09:28
  • ព័ត៌មាន

ក្លិបអ្នកកាសែត ពន្យាពេលទទួលអត្ថបទប្រកួតប្រជែងលើប្រធានបទ កូវីដ-១៩

  • 2020-07-15 06:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិបអ្នកកាសែតប្រកាសពន្យាពេលទទួលអត្ថបទចូលរួមប្រកួតប្រជែងអត្តបទសារព័ត៌មានលើប្រធានបទកូវិដ-១៩ ពានរង្វាន់ក្លិបអ្នកកាសែតកម្ពុជា រហូតដល់សុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០។

ការពន្យាពេលខាងលើនេះ ដោយសារតែក្រោយការប្រកាសបើកទទួលអត្ថបទប្រកួតប្រជែង ឃើញមានអ្នកសារព័ត៌មានជាច្រើនបានផ្ញើអត្ថបទមកចូលរួមប្រកួត ខណៈការឈប់ទទួលអត្ថបទចូលរួមប្រកួតប្រជែង ត្រូវបញ្ចប់ត្រឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០។

ក្លិបអ្នកកាសែតកម្ពជា បានសរសេរទៀតថា ការពន្យាពេលនៃការឈប់ទទួលអត្ថបទចូលរួមការប្រកួតប្រជែងពិតជាមានសារសំខាន់ណាស់ ក្នុងពេលដែលអ្នកសារព័ត៌មានជាច្រើនទៀតក៏បានបង្ហាញ នូវការចាប់អារម្មណ៍ និងបំណងចង់ចូលរួមក្នុងកម្មវិធីនេះ តែពួកគេពុំមានពេលវេលាគ្រប់គ្រាន់។

ទន្ទឹមនឹងបញ្ហាខាងលើនេះ ក្លិបអ្នកកាសែត ក៏បានទទួលសំណូមពរមួយចំនួនដែលចង់ឲ្យមានការពន្យាពេល នៃកាលបរិច្ឆេទឈប់ទទួលអត្ថបទចូលរួមការប្រកួតប្រជែង ដើម្បីឲ្យពួកគេមានឱកាសគ្រប់គរាន់ ក្នុងការសរសេរអត្ថបទចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ដ៏មានសារសំខាន់នោះ។

ជុំវិញបញ្ហាខាងលើនេះ ក្លិបបានសម្រចពន្យាពេល នៃការទទួលអត្ថបទចូលរួមប្រកួតប្រជែងអត្ថបទសារប័ត៌មានលើប្រធានបទកូវីដ-១៩ ពានរង្វាន់ក្លិបអ្នកកាសែតកម្ពុជា រហូតដល់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០៕

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់