/5f0fa9ddbdb84_1594862040_medium.png)
- 2020-07-16 01:16:27
- ព័ត៌មាន
នាយកមជ្ឈមណ្ឌល ស៊ីម៉ាក់ ជំរុញការអនុវត្តច្បាប់ ពិសេសដាក់ទោសអ្នកធ្វើអាជីវកម្មសត្វ ដោយគ្មានការអនុញ្ញាតិ
- 2020-07-16 01:16:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកមជ្ឈមណ្ឌល ស៊ីម៉ាក់ ជំរុញការអនុវត្តច្បាប់ ពិសេសដាក់ទោសអ្នកធ្វើអាជីវកម្មសត្វ ដោយគ្មានការអនុញ្ញាតិ
ចន្លោះមិនឃើញ
ឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌ លសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឲ្យដឹងថា ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ត្រង់មាត្រាទី ១១២ ១១៣ និង១១៥ បានកំរិតដាក់ទោសចំពោះអ្នកធ្វើអាជីវកម្មសត្វដោយគ្មានការអនុញ្ញាតិ។ បើសង្កេតមើលការជួញដូរសាច់សត្វសុនខ សត្វឃាតសុនខ សុទ្ធតែគ្មានច្បាប់អនុញ្ញាតិនោះទេ ដូចនេះ វិធានការច្បាប់មិនត្រូវព្រងើយកន្តើយចំពោះភាពអនាធិបតេយ្យលើការជួញដូរសាច់សុនខនិង សត្វឃាតសុនខឡើយ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាស្ថាប័នជំនាញ ហើយឃើញមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានចេញសេចក្តីប្រកាសអនុវត្តម៉ឺងម៉ាត់មាត្រាច្បាប់នេះ ក្រោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជំរុញឱ្យពង្រឹងអនុវត្តច្បាប់នេះ! បើពិនិត្យរបាយការណ៍នេះ ឃើញថាដឹងចលនា និងទីតាំងជួញដូរសាច់សុនខ សត្វឃាតសុនខស្ទើរ គ្រប់កន្លែង។ ឯកឧត្តម ហេង រតនា បន្ថែម។
«ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នងទូទាំងប្រទេស ពិតជាចង់ឃើញក្រសួងនិងមន្ទីរកសិកម្មគ្រប់ខេត្ត/រាជធានីទូទាំងប្រទេសចាត់វិធានការអនុវត្តច្បាប់នេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់! ល្មមដល់ពេលវេលារឹតបន្តឹងច្បាប់នេះហើយ ដើម្បីលើកកំពស់វប្បធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ខែ្មរយើង! ខែ្មរអាចធ្វើបាន ដោយមិនបរិភោគសាច់សុនខ»។ នេះជាការរៀបរាប់របស់ ឯកឧត្តម ហេង រតនា៕