• 2020-07-20 08:31:20
  • ព័ត៌មាន

អភិបាលខេត្តកំពង់ស្ពឺ បានដាក់វិធានការដល់អ្នកវិនិយោគទាំងអស់ ឲ្យរក្សាដើមត្នោតដែលជានិមិត្តរូបរបស់ខេត្ត

  • 2020-07-20 08:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ» ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។

ឯកឧត្តម វីសំណាង អភិបាលខេត្តកំពងស្ពឺ បានលើកឡើងថា លោកបានដាក់វិធានការ ដល់អ្នកវិនិយោគទាំងអស់ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ឲ្យរក្សានូវដើមត្នោត ដែលជានិមិត្តរូបរបស់ខេត្តកំពង់ស្ពឺ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនមែនទុកពេញដី ដោយមិនគិតពីការអភិវឌ្ឍនោះទេ។

លោកអភិបាលខេត្ត បានបន្តថា ចំពោះអ្នកវិនិយោគសូមរក្សាទុកនូវដើមត្នោតណា ដែលវាមិនប៉ះពាល់ដល់រោងចក្រតាមរយៈ ទុកឲ្យដើមត្នោតទៅជាម្លប់ និងទៅជាសួន និងគ្រាន់តែធ្វើសំណាញ់ នៅពេលដែលធ្លាក់ស្លឹក រឺធាង ទើបនៅទីនោះ ហើយជំរុញយ៉ាងណាឲ្យអ្នកវិនិយោគធ្វើនៅចន្លោះប្រហោង នៃដើមត្នោត៕

ប្រភព៖ សន្និសីទសារព័ត៌មានរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ

មតិយោបល់