• 2020-07-22 03:51:02
  • ព័ត៌មាន

ក្រុម​និស្សិតស្ម័គ្រចិត្ត រួមគ្នាតុបតែងភូមិបុរាណមួយ ក្នុងស្រុកបន្ទាយស្រី អោយក្លាយជា "ភូមិគំរូ"

  • 2020-07-22 03:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិតស្ម័គ្រចិត្ត២២នាក់ ដែលមកពីមហាវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យវេស្ទើន ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ រស់ ស៊ីវណ្ណ បានរួមគ្នា តុបតែងខ្លួន អោយផ្ទះអ្នកស្រុក នៅក្នុងភូមិបុរាណមួយ ដើម្បីក្លាយជា ភូមិគំរូ ប្រចាំស្រុកបន្ទាយស្រី។

រដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយនិស្សិតរៀនខាងផ្នែកស្ថាបត្យកម្មចំនួន២២នាក់ ដែលមកពីមហាវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យវេស្ទើន ដែលនឹងចំណាយពេលពេញមួយសប្តាហ៍ដើម្បីជួយកែលម្អសោភ័ណភាពខាងក្រៅរបស់ផ្ទះអ្នកភូមិចំនួន៣ខ្នង ដើម្បីធ្វើជា”ឧទាហរណ៍គំរូ”ជូនដល់បងប្អូនប្រជាពលរដ្ឋដទៃទៀតក្នុងភូមិព្រះដាក់បានឃើញដោយផ្ទាល់ ពីលំនាំនៃការចង់បានរបស់រដ្ឋបាលស្រុក។ ម្ចាស់ផ្ទះ និងសមាជិកគ្រួសារនៃផ្ទះដំបូងទាំង៣នេះ ក៏បានចូលរួមធ្វើ រៀនសូត្រ និងកែលម្អព្រមគ្នាជាមួយក្រុមនិសិ្សតស្ម័គ្រចិត្ត ព្រមទាំងបានផ្តល់ការជ្រោមជ្រែង កន្លែងស្នាក់នៅ និងធ្វើម្ហូបជូនក្រុមការងារផងដែរ។

រដ្ឋបាលស្រុក សង្ឃឹមថាសកម្មភាពទាំងនេះនឹងរីកសុសសាយ ពីផ្ទះមួយទៅផ្ទះមួយ ហើយបន្តរីករាលដាលនៅក្នុងភូមិទាំងមូលនៅក្នុងថ្ងៃណាមួយ។ រដ្ឋបាលស្រុកក៏នឹងបង្កើតចលនាប្រលងប្រណាំង“ផ្ទះស្អាត ផ្ទះគំរូ” ដោយមានភ្ជាប់មកជាមួយនឹងប្រព័ន្ធលើកទឹកចិត្ត និងប្រាក់រង្វាន់ ដើម្បីជម្រុញអោយមានការបន្តថែរក្សា ព្រមទាំងមានការផ្លាស់ប្តូរឥរិយាបថ បាក់ផ្នត់ទៅជាទម្លាប់ និងបណ្តុះគំនិតស្រលាញ់អោយតម្លៃទៅលើភាពស្អាតនៃភូមិដ្ឋានរបស់ពួកគាត់ប្រកបដោយនិរន្តរភាព៕

សកម្មភាពរបស់ក្រុមនិស្សិតទាំង២សាលា

ប្រភព ៖ ហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលស្រុក ឃឺម ហ្វីណង់

អត្ថបទ ៖ Art

មតិយោបល់