- 2020-07-24 02:27:20
- ព័ត៌មាន
ថៃបន្តអនុវត្តច្បាប់គ្រាអាសន្នរហូតដល់ដំណាច់ខែសីហា
- 2020-07-24 02:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃបន្តអនុវត្តច្បាប់គ្រាអាសន្នរហូតដល់ដំណាច់ខែសីហា
ចន្លោះមិនឃើញ
ថៃគ្រោងនឹងបន្លាយពេល នៃការអនុវត្តច្បាប់គ្រាអាសន្នរបស់ខ្លួនរយៈពេលមួយខែ គឺរហូតដល់ដំណាច់ខែសីហា ដោយលើកហេតុផលថាវាជាការចាំបាច់ដើម្បីគ្រប់គ្រងការផ្ទុះជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព នៅពេលដែលប្រទេសនេះបើកព្រំដែនរបស់ខ្លួនបន្តិចម្តងៗឡើងវិញ។
លោក សំសាក់ រុងស៊ីតា អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយកាលពីថ្ងៃពុធទី២២ ខែកក្កដាថា «វាចាំបាច់សម្រាប់យើងបើកប្រទេសរបស់យើងបន្ថែមទៀតឡើងវិញដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។ មធ្យោបាយតែមួយគត់ យើងត្រូវដោះស្រាយស្ថានភាពនេះដោយអនុវត្តច្បាប់គ្រាអាសន្ននេះ»។
ថៃមិនមានការឆ្លងវីរុសក្នុងស្រុកអស់រយៈពេល២ខែប៉ុន្តែ តែចលាចលនយោបាយទ្រង់ទ្រាយតូចៗកំពុងកើនឡើង។
មនុស្សជាង ២ពាន់នាក់ បានប្រមូលផ្តុំតវ៉ានៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី១៨ខែកក្កដាដើម្បីទាមទារឱ្យរំលាយសភា និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
គិតរហូតដល់ពេលនេះ ប្រទេសថៃមានករណីឆ្លងវីរុសសរុបចំនួន ៣ ២៦៩ នាក់និងមានអ្នកស្លាប់សរុបដោយជំងឺនេះចំនួន ៥៨នាក់៕