• 2020-07-24 04:28:31
  • ព័ត៌មាន

រាជធានីភ្នំពេញនឹងមានស្ពានថ្មើជើងសរុប ២៦ទីតាំង

  • 2020-07-24 04:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ គឺជាសមិទ្ធផលថ្មីមួយនៃការចូលរួមដោះស្រាយបញ្ហាចរាចរណ៍បានមួយចំណែក។ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងថ្មីចំនួន២៦ទីតាំងផ្សេងទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ។ នេះជាការលើកឡើងរបស់ ផេក រដ្ឋបាលរាជធានីភ្នំំពេញ ដែលបានបង្ហោះ នៅព្រឹកថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២០។

កាលពីព្រឹកមិញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងដាក់ឱ្យដំណើរការឆ្លងកាត់ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមិទ្ធផលថ្មីៗ នឹងលេចចេញជារូបរាងបណ្ដើរៗ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចខិតខំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងស្ថាបនាកែលម្អ ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមចំណែកដោះស្រាយបញ្ហាមួយចំនួន ដែលជាតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់