• 2020-07-24 07:12:08
  • ព័ត៌មាន

អាជ្ញាធរខេត្តបន្ទាយមានជ័យ ដាក់ចេញវិធានការទប់ស្កាត់ជំងឺគ្រុនឈីក និងគ្រុនឈាម

  • 2020-07-24 07:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ច ប្រជុំបន្ទាន់មួយជាមួយក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្តទាំងអស់ នៅទូ ទាំងខេត្តដើម្បីដាក់ចេញផែនការអនុវត្តន៍យុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំសម្លាប់ មូសខ្លាដាក់បាណក់ឃាត(អាបែត) នៅភូមិគោលដៅទូទាំង៩ក្រុង ស្រុកជាការអន្តរាគមន៍ទប់ ស្កាត់ជំងឺគ្រុនឈីក (Chikungunya) និងជំងឺគ្រុនឈាមដែល ភ្នាក់ងារចម្លង គឺមូសខ្លានេះឯង។

អាជ្ញាធរខេត្ត បានដាក់ចេញវិធានការ ដើម្បីធ្វើការប្រឆាំងទប់ស្កាត់ជំងឺ​គ្រុនឈីកគន់ហ្គន់យ៉ា​ (Chikungunya)​ និង ជំងឺគ្រុនឈាម បន្ទាប់ពីមានជំងឺគ្រុនឈីកគន់យ៉ា បាន​ផ្ទុះឡើងកាលពីពេលថ្មីៗនេះមកលើ ប្រជាពលរដ្ឋ ​ក្នុងតំបន់ខ្លះនៅក្រុងប៉ោយប៉ែតនោះ។

​ឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អាជ្ញាធរមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ចុះ​អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះការ ផ្ទុះឡើងនូវជំងឺគ្រុនឈីកនេះដោយត្រូវចូលរួមសហការអនុវត្តន៍នូវវិធានការបំបាត់ជម្រកមូសខ្លា សម្អាតអនាម័យបរិស្ថានតាមផ្ទះសម្បែង ដេកក្នុងមុង និងបើមានបញ្ហាសុខភាពត្រូវប្រ ញាប់ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យដែលនៅ ជិតផ្ទះបំផុតនោះ៕

ចុចអាន៖ អ្វីជាជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) មានប្រភពពីណា និងរោគសញ្ញាអ្វីខ្លះ?

ប្រភព៖ ក្រសួងព័ត៏មាន

មតិយោបល់