• 2020-07-25 09:36:36
  • ព័ត៌មាន

ទិដ្ឋភាព​សាលារៀន​ ដែលសម្ដេចហ៊ុន សែន សាងសង់​ក្នុង​ប្រទេស​មួយ​នៅ​ទ្វីបអាហ្រ្វិក

  • 2020-07-25 09:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​នៅចាំបានថា សម្ដេច ហ៊ុន សែន ធ្លាប់សាងសង់​សាលារៀន​នៅ​ប្រទេស​ម៉ាលី ក្នុង​ទ្វីបអាហ្រ្វិក។ សម្ដេច ហ៊ុន សែន ធ្លាប់ប្រាប់​ឲ្យដឹង​ពី​ការ​សាងសង់​សាលារៀន​នេះ កាលពីឆ្នាំ២០១៨ ក្នុងឱកាស​ដែលសម្ដេច​ប្រគល់​សញ្ញាបត្រ​ដល់​គរុសិស្ស និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ សាលារៀននោះ មានឈ្មោះថា "វិទ្យាល័យសម្ដេច ហ៊ុន សែន Bamako” ឬ "Complexe Scolaire Samdech HUN SEN" ស្ថិតនៅ​រដ្ឋធានី Bamako ប្រទេសម៉ាលី។ សាលារៀននេះ ត្រូវបានដាក់ឲ្យដំណើរការ តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

ចង់ឃើញទិដ្ឋភាព​សាលារៀន និងសិស្សសាលា​នៅទីនោះ សូមទស្សនា​បណ្ដុំរូបភាព​ខាងក្រោមនេះ៖

រូបភាពពីទំព័រហ្វេសប៊ុកវិទ្យាល័យសម្ដេចហ៊ុន សែន Bamako

មតិយោបល់