
- 2025-05-19 07:08:09
- ព័ត៌មាន
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ត្រៀមទីតាំងទទួលអ្នកជំងឺ ក្នុងករណីជំងឺកូវីដ ផ្ទុះឆ្លងខ្លាំង នាពេលខាងមុខ
- 2025-05-19 07:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ត្រៀមទីតាំងទទួលអ្នកជំងឺ ក្នុងករណីជំងឺកូវីដ ផ្ទុះឆ្លងខ្លាំង នាពេលខាងមុខ
ចន្លោះមិនឃើញ
ដោយសង្កេតឃើញការកើនឡើងឡើងវិញនៃករណីជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានប្រកាសថា ខ្លួនបានរៀបចំទីតាំង និងធនធានចាំបាច់រួចជាស្រេច ដើម្បីទទួលអ្នកជំងឺ ក្នុងករណីមានការផ្ទុះរាលដាលខ្លាំងនៅពេលខាងមុខ។ ការត្រៀមខ្លួននេះធ្វើឡើងដើម្បីធានាថា ប្រព័ន្ធសុខាភិបាលអាចឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ថ្នាក់ដឹកនាំមន្ទីរពេទ្យបានបង្ហាញរូបភាព ក្រុមការងារវេជ្ជសាស្ត្របានរៀបចំគ្រែសម្រាប់អ្នកជំងឺ ឧបករណ៍វេជ្ជសាស្ត្រ និងកន្លែងថែទាំ ដើម្បីទប់ទល់នឹងស្ថានភាពអាសន្នណាមួយកើតឡើង។ ការរៀបចំនេះរួមមានការបង្កើនសមត្ថភាពនៃកន្លែងព្យាបាល និង ឱ្យបុគ្គលិកត្រៀមបម្រើការងារក្នុងស្ថានភាពបន្ទាន់។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមការពារសុខភាពខ្លួនឯងឱ្យបានល្អ។ វិធានការដែលត្រូវអនុវត្តរួមមាន ការពាក់ម៉ាស់នៅទីសាធារណៈ ការលាងសម្អាតដៃឱ្យបានញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាព និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសថ្នាំបង្ការបន្ថែម (booster dose) សម្រាប់អ្នកដែលមិនទាន់បានចាក់៕