• 2020-08-01 08:11:06
  • ព័ត៌មាន

ជំងឺកូវីដនៅរដ្ឋ Victoria ប្រទេសអូស្រាលី ធ្លាក់ចុះនៃការឆ្លង តែចំណាត់ការរឹតបន្ដឹងនៅតែមាន

  • 2020-08-01 08:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋដែលមានប្រជាជនច្រើនបំផុតទី២ នៅអូស្ត្រាលីគឺ រដ្ឋ Victoria បានរាយការណ៍ថា មានការឆ្លងវីរុសថ្មីចំនួន៣៩៧ ករណី នា​ថ្ងៃសៅរ៍ទី១ សីហានេះ។ តួលេខនេះ ធ្លាក់ចុះជាងមួយភាគបី គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែអាជ្ញាធរបាននិយាយថា ពួកគេកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀត ខណៈដែលចំនួននៅតែគួរឱ្យព្រួយបារម្ភ។

អភិបាលរដ្ឋ Victoria លោក Daniel Andrews បាននិយាយថា មនុស្ស៣ នាក់បានស្លាប់ ដោយសារកូវីដ-១៩ ក្នុងរយៈពេល២៤ ម៉ោង គិតមកដល់ព្រឹកថ្ងៃសៅរ៍នេះ។ ប្រការនេះនាំឱ្យការស្លាប់មនុស្សក្នុងរដ្ឋមួយនេះ មានកំណើនដល់១១៦នាក់ និងចំនួនសរុបរបស់អូស្រ្តាលីដល់ ២០១នាក់។

ប្រទេសអូស្រាលី មានឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧ ២៨២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបទូទាំងប្រទេស ២០១នាក់ គិតត្រឹមថ្ងៃសៅរិ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ៕

ប្រភព៖ CNA ប្រែសម្រួល៖ វិបុត្រ

មតិយោបល់