• 2020-08-05 01:50:32
  • ព័ត៌មាន

ថតបានស្តែងៗ! ផ្ទុះកណ្តាលទីក្រុង ក្នុងប្រទេសលីបង់ ស្លាប់និងរបួសជាង៤ពាន់នាក់ (មានវីដេអូ)

  • 2020-08-05 01:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍ផ្ទុះដ៏ធំមួយបានកើតឡើងនៅរាជធានី Beirut នៃប្រទេសលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧០នាក់ស្លាប់ និងរងរបួសជាង ៤ ០០០នាក់ទៀត នៅថ្ងៃអង្គារ៍ ទី៥ ខែសីហា ឆ្នាំ២០២០ នេះ។

បើតាមវីដេអូឃ្លីបដែលគេថតបាន បង្ហាញឲ្យឃើញការផ្ទុះដ៏គួរឲ្យរន្ធត់ ចេញពីកំពង់ផែក្នុងទីក្រុងខាងលើ។ មន្ត្រីលីបង់ កំពុងតែស្តីបន្ទោសលើការរក្សាទុកសារធាតុងាយនឹងផ្ទុះនៅក្នុងឃ្លាំងមួយ អស់រយៈពេលជាង ៦ឆ្នាំមកហើយ។

ប្រធានាធិបតីលីបង់ លោក Michel Aoun បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា វាជារឿងដែលទទួលយកមិនបានឡើយ ដែលរក្សាទុកសារធាតុអាម៉ូញ៉ូមនីត្រាត សរុប ២ ៧៥០តោន ទាំងគ្មានសុវត្ថិភាព។

យ៉ាងណាមិញ ការស៊ើបអង្កេតមួយកំពុងតែត្រូវធ្វើឡើង ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឲ្យវាផ្ទុះ។ ក្រុមប្រឹក្សាការពារជាតិនៃប្រទេសលីបង់ អះអាងថា អ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ នឹងទទួលទោសធ្ងន់ធ្ងរបំផុត៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់