• 2020-08-05 11:17:06
  • ព័ត៌មាន

មនុស្ស​ជាង ២០ម៉ឺន​បាត់បង់​ផ្ទះ​សម្បែង ក្រោយ​មហា​បន្ទុះ​នៅ​លីបង់

  • 2020-08-05 11:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​បន្ទុះ​មួយ​នៅ​រដ្ឋធានី​បេរូត ប្រទេស​លីបង់ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​ ២០ម៉ឺន ទៅ​២៥​ម៉ឺន​នាក់​បាត់​បង់​ផ្ទះ​សម្បែង នេះ​បើ​តាម​ការ​លើកឡើង​របស់​អភិបាល​រដ្ឋធានី​លោក Marwan Aboud។

ប្រភព​រូបភាព៖ Reuters

លោក​ Aboud បាន​លើកឡើង​ថា បន្ទុះ​មួយ​ដ៏​សន្ធោសន្ធៅ​នៅ​ទីក្រុង​បេរូត បាន​បំផ្លាញ​អគារ​ លំនៅ​ស្ថាន និង​ផ្ទះ​សម្បែង​ជា​ច្រើន ហើយ​ខាង​អាជ្ញាធរ​កំពុង​តែ​ព្យាយាម​ផ្ដល់​អាហារ ទឹក និង​ជម្រក​ដល់​អ្នក​បាត់បង់​កន្លែង​ស្នាក់​នៅ​រាប់​សែន​នាក់​។

មហា​បន្ទុះ​នេះ​មាន​ទំហំ​ខូចខាត​ប្រមាណ ៣ប៊ីលាន ទៅ ៥ប៊ីលាន​ដុល្លារ ហើយ​អាច​នឹង​ច្រើន​ជាង​នេះ​ទៀត នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​អភិបាល​រដ្ឋធានី។

សូម​បញ្ជាក់​ផង​ដែរ​ថា គេ​មិន​ទាន់​អាច​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​ក្រោយ​ការ​ផ្ទុះ​នេះ​ទេ។ មហា​បន្ទុះ​នេះ​បាន​សម្លាប់​មនុស្ស​ជាង ១០០នាក់ ហើយ​របួស​ ៤ពាន់​នាក់​ផ្សេង​ទៀត៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់