• 2020-08-06 03:59:38
  • ព័ត៌មាន

សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់កន្ត្រាក់

  • 2020-08-06 03:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផេកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលេដ្ឋ ថែរក្សាសុខាភាព និងប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់កន្ត្រាក់។

សម្តេចតេជោ បានលើកឡើងថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​ ដោយសារមួយរយៈចុងក្រោយនេះ​មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ​ដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ»។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ​ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក​ និងឧតុនិយម។

ទន្ទឹមនឹងនេះដែរ​ ក៏សូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយើងពុំមានអ្នកស្លាប់ក៏ដោយ​ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់​ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សូម បងប្អូនប្រជាពលរដ្ឋឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជូនពរប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អចៀសផុតពីជំងឺឆ្លងកូវីដ-19​ ទាំងអស់គ្នា។

ប្រភព៖ ហ្វេសប៊ុកផេកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

មតិយោបល់