- 2020-08-07 05:09:02
- ព័ត៌មាន
បាតុករ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលីបង់ ជុំវិញករណីផ្ទុះនៅកំពង់ផែ បេរូត
- 2020-08-07 05:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាតុករ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលីបង់ ជុំវិញករណីផ្ទុះនៅកំពង់ផែ បេរូត
ចន្លោះមិនឃើញ
ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកម្លាំងសន្តិសុខលីបង់នៅឯបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅបេរូត កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមបាតុករបានខឹងនឹងការផ្ទុះដ៏សាហាវកាលពីថ្ងៃអង្គារ ដែលក្រុមមន្រ្តីនិយាយថា បណ្តាលមកពីសារធាតុ អាម៉ូញ៉ូមនីត្រាត ចំនួន ២.៧៥០តោន ដែលការរក្សាទុកមិនមានសុវត្ថិភាព ចាប់តាំងពីឆ្នាំ ២០១៣ ។
មនុស្សជាច្រើននៅក្នុងប្រទេសលីបង់និយាយថា ការធ្វេសប្រហែសរបស់រដ្ឋាភិបាលបាននាំឱ្យមានការផ្ទុះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង ១០០ នាក់ និងរងរបួសប្រហែល ៥.០០០ នាក់ផ្សេងទៀត។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋនិយាយថា មនុស្ស ១៦ នាក់ត្រូវបានគេនាំយកទៅឃុំឃាំង ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតដែលបានប្រកាសដោយរដ្ឋាភិបាលនៅក្នុងសប្តាហ៍នេះ។
ចាប់តាំងពីមានគ្រោះមហន្តរាយមន្ត្រីពីររូប បានលាលែង។ សមាជិកសភា Marwan Hamadeh បានលាឈប់ពីតំណែង កាលពីថ្ងៃពុធ ខណៈដែលឯកអគ្គរដ្ឋទូតលីបង់ប្រចាំនៅប្រទេសហ្សកដានី Tracy Chamoun បានលាឈប់ពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា គ្រោះមហន្តរាយបានបង្ហាញពីតម្រូវការសម្រាប់ការផ្លាស់ប្តូរមេដឹកនាំ៕