• 2020-08-07 07:43:34
  • ព័ត៌មាន

អូស្រ្តាលី ផ្ទុះជំងឺកូវីដ១៩ ឡើងវិញ​ នៅប៉ុន្មានថ្ងៃនេះ

  • 2020-08-07 07:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងរយៈពេល ២-៣ខែដំបូង អូស្រ្តាលីបានបង្ហាញពីភាពជោគជ័យលើការគ្រប់ជំងឺរាតត្បាត​កូវីដ១៩ ប៉ុន្ដែ​ចាប់ពីខែមិថុនា​មក នៅទីក្រុងម៉ែលប៊ឺន ហាក់ដូចជាមានការផ្ទុះឡើងសាជាថ្មី។

រូបភាព៖ EPA

ទន្ទឹមនឹងនេះ ជំងឺរាតត្បាត​កូវីដ១៩ បានកើតមានស្ទើរជាងរៀងរាល់ថ្ងៃ​នៅក្នុង​រដ្ឋវិកតូរៀ។ កាលពីថ្ងៃព្រហស្បតិ៍ និង​សុក្រ​នេះ មានការ​កើនឡើង​ខ្លាំង​ នៃជំងឺកូវីដ១៩ ដែលរកឃើញពី ៧២៣ករណី និង ៦២៧ករណី។

ការផ្ទុះឡើង នៃជំងឺកូវីដ១៩​ នៅក្នុងប្រទេសអូស្រាលីនេះ វាត្រូវបានគេសង្ស័យថា បានចាប់ផ្តើមជាមួយនឹងការបរាជ័យនៅក្នុងការ​គ្រប់គ្រង​ អ្នកធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ របស់អ្នកដំណើរ ដែលធ្វើដំណើរមកពីបរទេស។

ប្រទេសអូស្រ្តាលី មានអ្នកឆ្លងជំងឺកូវីដ១៩​ សរុបចំនួន​ ១៩,៨៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន​ ១១,១១២នាក់ និង​មានអ្នកស្លាប់សរុបចំនួន​ ២៥៥នាក់ គិតត្រឹមរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់