• 2020-08-07 07:59:04
  • ព័ត៌មាន

សិង្ហបុរីរកឃើញអ្នកឆ្លងថ្មី​ជាង២០០ករណី និងករណីនាំចូល​៦ករណី ថ្ងៃនេះ

  • 2020-08-07 07:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានរាយការណ៍នៅថ្ងៃទី ៧ ខែសីហានេះថា ប្រទេសនេះបានរកឃើញជំងឺកូវីដ១៩ សរុបចំនួន ២៤២ ករណីថ្មី ក្នុងនោះមាន ១ ករណីនៅតាមសហគមន៍ និងករណីនាំចូល ៦ ករណី។

ការរកឃើញតួលេខាងលើនេះ ធ្វើឲ្យប្រទេសសិង្ហបុរីមានករណីសរុបនៅក្នុងប្រទេសដល់ ៥៤.៧៩៧ ។

រូបថតៈ Gaya Chandramohan

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា ករណីឆ្លងក្នុងសហគមន៍ គឺជាជនជាតិសិង្ហបុរី។ ករណីនាំចូលទាំង ៦ផ្សេងទៀត ត្រូវបានដាក់ឲ្យស្នាក់នៅក្នុងផ្ទះ នៅពេលពួកគេមកដល់ប្រទេសសិង្ហបុរី។

ភាគច្រើន នៃការឆ្លងរោគ ដែលត្រូវបានរាយការណ៍នៅថ្ងៃសុក្រ​នេះ គឺជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

ប្រទេសសិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩​សរុបចំនួន​ជាង​៥ម៉ឺននាក់ ក្នុងនោះព្យាបាល​​ជាសះស្បើយ​សរុប​ចំនួន​ជិត​ ៥ម៉ឺននាក់ និង​មាន​អ្នកស្លាប់​សរុប​ចំនួន ២៧នាក់ គិតត្រឹមថ្ងៃរសៀល​ទី ៧ ខែសីហា ឆ្នាំ២០២០៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់