• 2020-08-09 04:11:57
  • ព័ត៌មាន

កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់ ព្រឹកនេះ

  • 2020-08-09 04:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសកាលពីព្រឹកមិញនេះថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន២នាក់។ អ្នកទាំងពីរ គឺ១នាក់ គឺជាស្រ្តីជនជាតិខ្មែរ ដេលជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា និង ស្រ្តីជនជាតិកាណាដា ១នាក់។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានចុះអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ
  • ស្រ្តីជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជា ដែលទ្ធផលវិភាគវត្ថុសំណាកលើកទីប្រាំរបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវិរុសកូវីដ១៩ ហើយបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាកឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

  • ស្រ្តីជនជាតិកាណាដាអាយុ៤១ឆ្នាំ រួមដំណើរមានកូនប្រុស១នាក់ និងកូនស្រី១នាក់ បានធ្វើដំណើរមកពីប្រទេស Ubekiztan ឆ្លងតាមឌូបៃ និងបន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៧ សីហា ២០២០ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ននេះ អ្នជំងឺកូវីដ១៩ ត្រូវបានឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ទន្ទឹមនឹងការរកឃើញករណីថ្មីវីរុសកូវីដ១៩ នៅព្រឹកនេះ កម្ពុជាក៏បានព្យាបាលជាសះស្បើយចំនន២នាក់ដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានរកឃើញវិជ្ជមានកូវីដ១៩ សរុបចំនួន ២៤៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២១៧ន់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ សរុបចំនួន ៣១នាក់។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់