• 2020-08-11 03:13:13
  • ព័ត៌មាន

ប្រទេស​អាស៊ាន​២​កើន​អ្នក​ឆ្លង​​កូវីដ​​ លើស​ចិន​ ខណៈ​កម្ពុជា​រក​ឃើញ​ថ្មី​១៥​នាក់​

  • 2020-08-11 03:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្វីលីពីន​ និង​ឥណ្ឌូនេស៊ី​​ពេល​នេះ​មាន​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ កើន​ឡើង​យ៉ាង​គំហុក​រហូត​លើស​ប្រទេស​ចិន​ដែល​ជា​ប្រភព​ដើម​នៃ​មេរោគ​ទៅ​ទៀត។​

រដ្ឋ​សមាជិក​អាស៊ាន​ទាំង​ពីរ​លេខ​១​គឺ​ហ្វីលីពីន​មាន​ចំនួន​អ្នក​ឆ្លង​ ១,៣​សែន​នាក់​​ ដោយ​ឡែក​លេខ​២​គឺ​ឥណ្ឌូនេស៊ី​ មាន​ចំនួន​អ្នក​ឆ្លង​សរុប​ ១,២​សែន​នាក់​​ យ៉ាង​ណា​ឥណ្ឌូ​នេស៊ី​មាន​អ្នក​ស្លាប់​ច្រើន​ជាង​ហ្វីលីពីន​។​ ដោយ​ឡែក​ប្រទេស​ចិន​ឯណោះ​វិញ​មាន​ចំនួន​អ្នក​ឆ្លង​៨,៤​ម៉ឺន​នាក់​។

ដោយ​ឡែក​កម្ពុជា​នៅព្រឹក​នេះ​​ក្រសួងបានរកឃើញ​ករណីវិជ្ជមាន​ថ្មី ១៥នាក់ ដែល​កើតលើ​ជនជាតិចិន ១៣នាក់ ដែលធ្វើដំណើរមកពីហ្វីលីពីន និងខ្មែរ២នាក់ មកពី​អាមេរិក ឆ្លងកាត់​តាមតៃវ៉ាន់​ សរុប​អ្នក​ឆ្លង​​កើន​ដល់​២៦៦​ករណី​ ជា​សះស្បើយ​២២០៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់